សម្តេចប៉ាបថា ពេលយាងដំណើរទស្សនកិច្ចនៅអ៊ីរ៉ាក់ទ្រង់ឆ្លងកាត់គ្រោះភ័យពីរ
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានបង្ហើប ឱ្យដឹងថា ទ្រង់បានគេចផុតពីការប៉ុនប៉ងយកជីវិតចំនួនពីរដង ក្នុងអំឡុងពេលយាងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងខែមីនា ឆ្នាំ ២០២១ នៅទីក្រុង មូស៊ុល ( Mosul)។
នៅក្នុងសៀវភៅថ្មីមួយដែលមានចំណងជើងថា «ក្តីសង្ឃឹម» ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ សម្តេចប៉ាបបានរៀបរាប់រឿងផ្ទាល់ខ្លួនរបស់ទ្រង់ រួមទាំងព័ត៌មានលម្អិតនៃការវាយប្រហារដែលបានគ្រោងទុកក្នុងអំឡុងពេលធ្វើដំណើររបស់ទ្រង់នៅអ៊ីរ៉ាក់។
កាសែតអ៊ីតាលីដែលបានចែករំលែកការដកស្រង់ចេញពីសៀវភៅនោះ សម្ដេចប៉ាបបានមានបន្ទូលថា មនុស្សភាគច្រើនបានណែនាំទ្រង់មិនឱ្យធ្វើទស្សនកិច្ច ដែលបំផ្លិចបំផ្លាញដោយក្រុមជីហាដ និងអំពើហិង្សាជ្រុលនិយមនៅអ៊ីរ៉ាក់ ហើយក៏ជាពេលមិនសក្តិសមដែរដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩។
ឯកសារនោះ បានបន្តថា ទោះជាយ៉ាងណាទ្រង់នៅតែសម្រេចចិត្តទៅ ខណៈដែលកាលពីពីរទស្សវត្សរ៍មុននេះ សម្តេចប៉ាបយូហាន ប៉ូល ទី២ មិនអាចទៅបំពេញទស្សនកិច្ចនៅប្រទេសនេះបានទេ ដោយសារប្រធានាធិបតីអ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន បដិសេធផែនការនេះ។
បន្ទាប់មកទៀត នៅពេលដែលទ្រង់បានទៅដល់ទីក្រុងបាកដាដភ្លាមៗនោះ សេវាសន្តិសុខសន្តអសនៈត្រូវបានប្រាប់ដោយប៉ូលីសថា ចារកម្មអង់គ្លេសបានព្រមានថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវ័យក្មេងម្នាក់កំពុងធ្វើដំណើរទៅកាន់ទីក្រុងមូស៊ុល ក្នុងគោលបំណងបំផ្ទុះខ្លួនឯងអំឡុងពេលសម្តេចប៉ាបនៅទីនោះ។ លើសពីនេះទៀត រថយន្តដឹកទំនិញដែលបើកក្នុងល្បឿនលឿនក៏ត្រូវបានគេបើកក្នុងគោលបំណងដូចគ្នា។
នេះគឺជាការគំរាមកំហែង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ទ្រង់នៅតែបន្តធ្វើដំណើរបំពេញទស្សនកិច្ចនោះរហូតដល់បញ្ចប់ដូច ការគ្រោងទុក៕