សម្តេចប៉ាប ៖ ការស្លាប់មិនមែនជាទីបញ្ចប់នៃអ្វីៗទាំងអស់នោះទេ

នៅមុនសម្តេចប៉ាបយាងចូលព្យាបាលជំងឺនៅមន្ទីរពេទ្យ និងមុនពេលទ្រង់សោយទិវង្គត សម្តេចប៉ាបហ្រ្វងស៊ីស្កូ ធ្លាប់បានសរសេរនៅក្នុងបុព្វកថា នៃសៀវភៅជាភាសាអង់គ្លេសមួយថា ការស្លាប់មិនមែនជាទីបញ្ចប់នៃអ្វីៗទាំងអស់នោះទេ ប៉ុន្តែជាការវាជាការចាប់ផ្តើមថ្មីមួយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាសម្រង់ប្រយោគមួយឃ្លាដែលសរសេរដោយសម្តេចប៉ាបផ្ទាល់ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើសៀវភៅជាភាសាអ៊ីតាលី ដែលសៀវភៅនេះចងក្រងដោយ លោកកាឌីណាល់ អេនជេឡូ ស្កូឡា (Angelo Scola) ដែលមានចំណងជើងថា «ការរង់ចាំការចាប់ផ្តើមថ្មី និង ការឆ្លុះបញ្ចាំងពីភាពចាំបាច់នៃមនុស្សវ័យចំណាស់»។
នៅក្នុងបុព្វកថានោះ សម្តេចប៉ាបបានបង្ហាញនិងឆ្លុះបញ្ចាំងនូវបទពិសោធផ្ទាល់ខ្លួន និង របៀបធ្វើអន្តរកម្មដ៏សប្បាយរីករាយសម្រាប់ជីវិតមួយដ៏ស្រស់ស្រាយ។
សម្តេចប៉ាបបានសរសេរថា ចំណុចដែលទ្រង់ចាប់អារម្មណ៍គឺពាក់ព័ន្ធនឹងបទពិសោធនិងការចែករំលែកជីវិតនិងជីវភាពរស់នៅរបស់មនុស្សនៅក្នុងវ័យចំណាស់។
សម្តេចប៉ាបបានសរសេរថា នៅក្នុងនាមជាមនុស្សជាតិ យើងមិនត្រូវខ្លាចភាពចាស់នោះទេ ព្រោះជីវិតគឺជាជីវិត ហើយគ្មានអ្វីដែលអាចបិទបាំងការពារមិនអោយចាស់បានឡើយ ហើយមនុស្សជាតិត្រូវតែដឹងថា ចាស់គឺជាប្រភពនៃបទពិសោធ ប្រាជ្ញា ចំណេះដឹង ការយល់ដឹង ការគិត ការស្តាប់ តម្លៃដែលមនុស្សជាតិត្រូវការយ៉ាងខ្លាំង៕
Daily Program
