សម្តេចប៉ាប ឡេអូទី១៤ អំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន និងបទឈប់បាញ់នៅហ្គាហ្សា

សម្តេចប៉ាប ឡេអូទី១៤ បានអំពាវនាវ ឱ្យមានបទឈប់បាញ់ឥឡូវនេះ នៅហ្គាហ្សា រួមជាមួយនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយគ្រប់ភាគីគួរគោរពគោលការណ៍មនុស្សធម៌។

សម្តេចប៉ាប ឡេអូទី១៤បានមានបន្ទូលថា  នៅតំបន់ហ្គាហ្សា យើងនៅតែបន្តលឺអំពីកើនឡើងកាន់តែខ្លាំងឡើងនូវសម្រែករបស់ម្តាយ និងឪពុកដែលតោងសាកសពកូនៗរបស់ពួកគេចេញពីគំនរបាក់បែក ហើយដែលត្រូវបានបង្ខំឱ្យបន្តផ្លាស់ទីដើម្បីស្វែងរកអាហារ និងទឹកតិចតួច ព្រមទាំងជម្រកសុវត្ថិភាពពីការទម្លាក់គ្រាប់បែក។

បន្ទូលនេះ គឺធ្វើឡើងកាលពីថ្ងៃពុធនៅក្នុងកម្មវិធីជួបជាមួយគ្រីស្តបរិស័ទប្រចាំសប្តាហ៍ មួយថ្ងៃបន្ទាប់ពីមនុស្សជិត ៥០ នាក់បានរងរបួសនៅពេលដែលពួកគេកំពុងព្យាយាមទទួលជំនួយជាស្បៀងអាហារនៅឯកន្លែងចែកចាយមួយនៅហ្គាហ្សា។

ជាមួយគ្នានេះសម្តេចប៉ាប ឡេអូទី១៤ ក៏បានសំដែងការស្វាគមន៍របស់ទ្រង់ទៅកាន់អ្នកធ្វើធម្មយាត្រាអ៊ីតាលី និងបានធ្វើការអំពាវនាវសុំសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនដោយនិយាយថា ប្រជាជនអ៊ុយក្រែនៅតែបន្តរង ផលប៉ះពាល់ដោយការវាយប្រហារធ្ងន់ធ្ងរថ្មីមកលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ពួកគេ។

សម្តេច​ប៉ាប​បាន​មានបន្ទូលថា ទូលបង្គំជាខ្ញុំ​សូម​សន្យា​ចំពោះ​ភាព​ស្និទ្ធស្នាល និង​ការ​អធិស្ឋាន​សម្រាប់​ជន​រង​គ្រោះ​ទាំងអស់ ជាពិសេស​កុមារ និង​គ្រួសារ ហើយទ្រង់ក៏បានទូលអញ្ជើញ​គ្រីស្តបរិស័ទ ​ឲ្យ​ចូលរួម​ក្នុង​ការ​អធិស្ឋាន​សុំ​សន្តិភាព​ក្នុង​ប្រទេស​អ៊ុយក្រែន និង​គ្រប់​ទីកន្លែង​ដែល​ប្រជាជន​រង​ទុក្ខ​ដោយសារ​សង្គ្រាម»៕

Daily Program

Livesteam thumbnail