សម្តេចប៉ាប! សូមអធិដ្ឋានព្រះជាម្ចាស់នឹងគង់នៅជាមួយយើងទាំងអស់គ្នា
ក្នុងអំឡុងពេលយាងចូលរួមកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍សម្តេចប៉ាបបានយាងទៅទីលានសន្តសិលាហើយបានមានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលជួបជុំគ្នានៅទីនោះថា សូមបន្តអធិដ្ឋាន ព្រះវិញ្ញាណដ៏វិសុទ្ធ នឹងយាងមកនៅជាមួយយើងទាំងអស់គ្នា ។
នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលថា ការអធិស្ឋានរបស់គ្រីស្តបរិស័ទមិនមែនជាសកម្មភាពនិយាយទូរស័ព្ទម្ខាង និង ម្ខាងទៀតរិះគិតអំពីព្រះជាម្ចាស់ឡើយ ។
សម្តេចប៉ាប បានផ្តល់ការលើកទឹកចិត្តនេះដល់មនុស្សគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់នៅក្នុងការអធិដ្ឋាន ហើយត្រូវតែបើកចំហរចិត្តចំពោះព្រះជាម្ចាស់ទើបព្រះអង្គយាងគង់មកនៅជាមួយនឹងយើងបាន ។
សម្តេចប៉ាបបានរំលឹកថា ព្រះវិញ្ញាណដ៏វិសុទ្ធគឺជាកម្មវត្ថុ និងជាកម្មវត្ថុនៃការអធិស្ឋានរបស់គ្រីស្តបរិស័ទ។
សម្តេចប៉ាបបានមានបន្ទូលថា យើងអធិស្ឋានដើម្បីទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធ ហើយយើងទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីអធិស្ឋានយ៉ាងពិតប្រាកដ៕