សម្តេចប៉ាប: ពិធីជ្រមុជទឹក គឺជាពេលវេលាដ៏សំខាន់នៃប្រវត្តិសាស្រ្តការសង្គ្រោះរបស់ព្រះគ្រីស្ត
ក្នុងអំឡុងពេលមានបន្ទូលទៅកាន់គ្រីស្តបរិស័ទនៅក្នុងថ្ងៃអប់រំជំនឿប្រចាំសប្តាហ៍សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានមានបន្ទូលសង្កត់ធ្ងន់ពន្យល់ពីអត្ថន័យនៃពិធីជ្រមុជទឹក ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទុលថា ពិធីជ្រមុជទឹកសំខាន់ណាស់ ពោល គឺជា "ពេលវេលាដ៏សំខាន់មួយ" ដែលពាក់ព័ន្ធនឹងដំណើរយាងរបស់ព្រះគ្រីស្តដើម្បីសង្រ្គោះមនុស្សជាតិ ។
សម្តេចប៉ាបបានមានបន្ទូលថា គ្រីស្តបរិស័ទគ្រប់គ្នាគឺត្រូវតែឆ្លងកាត់ពិធីនេះដើម្បីបន្សុតចិត្តគំនិត និង ស្គាល់សេចក្តីស្រលាញ់ ស្គាល់អ្វីជាករុណា អ្វីដែលជាការអត់ឱន ។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ពិធីនេះគឺជាពិធីលាងជម្រះនូវចិត្តគំនិត ហេតុដូច្នេះហើយនៅក្នុងពិធីនេះទើបមានអត្ថន័យសំខាន់ ហើយគ្រប់គ្នាគឺត្រូវតែឆ្លងកាត់ ។
តាមជំនឿសម្រាប់គ្រួសារគ្រីស្តបរិស័ទពិធីជ្រមុជទឹកនេះគេនិយមធ្វើនៅពេលដែលបុត្រធិតាមានអាយុ១៥ ឆ្នាំ ប៉ុន្តែសម្រាប់អ្នកដែលមានបំណងចង់ក្លាយជាគ្រីស្តបរិស័ទគឺអាចនឹងស្ម័គ្រចិត្តចូលរួមពិធីនេះបាននៅក្រោយពេលដែលបានសិក្សារៀនសូត្រនិងស្គាល់ពីព្រះសហគមន៍កាតូលិកជាមុន ។