សម្តេចប៉ាប ជួបជាមួយនាយករដ្ឋមន្ត្រី បាបាដូស
វ៉ាទកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានទទួលជួបលោកស្រី មៀ អាមួ មូត្លេ ( Mia Amor Mottley ) នាយករដ្ឋមន្ត្រីនៃប្រទេសបាបាដូស (Barbados) នៅបុរីវ៉ាទីកង់កាលពីចុងសប្តាហ៍ កន្លងទៅ ។
យោងតាមសេចក្តីការណ៍ដែលចេញដោយការិយាល័យព័ត៌មានសន្តអាសនៈបានឲ្យដឹងថា បន្ទាប់ពីជំនួប ជាមួយសម្តេចប៉ាបលោកស្រីក៏បានបន្ត ជួបជាមួយ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ អមដោយ លោក មីរូស្លាវ វ៉ាចូវស្គី (Mirosław Wachowski ) អនុរដ្ឋមន្រ្តីនៃក្រសួង ទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិ ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្នុងអំឡុងពេលពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាលនៅក្នុងលេខាធិការដ្ឋាន ភាគីទាំងពីបានបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងល្អរវាង បាបាដូស និង បុរីវ៉ាទីកង់" ដោយកត់សម្គាល់ថា ៖ «ប្រធានបទជាច្រើនដែលចាប់អារម្មណ៍គ្នាទៅវិញទៅមក ដូចជាការថែទាំលំនៅស្ថាន រួមរបស់មនុស្សជាតិ និងផលប៉ះពាល់ បម្រែបម្រួលអាកាសធាតុ ក៏ដូចជាបញ្ហានយោបាយនិងសង្គមបច្ចុប្បន្ននៅក្នុងប្រទេស និងតំបន់»។
ប្រភពដដែលបានបន្តថា ជំនួបបានបញ្ចប់ជាមួយនឹងការប្តេជ្ញាចិត្តជាថ្មីក្នុងការលើកកម្ពស់ផលប្រយោជន៍រួមរបស់ប្រជាជន បាបាដូស និង កិច្ចការប្រកាសដំណឹងល្អរបស់សន្តអាសនៈ៕