សម្តេចប៉ាប៖ AI ត្រូវតែបម្រើមនុស្សជាតិ មិនមែនបង្កើតឡើងដើម្បីគ្រប់គ្រងហើយត្រូតត្រាលើមនុស្សជាតិឡើយ
នៅក្នុងសារមួយដែលបានចេញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងសង្គមមនុស្ស វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា បញ្ញាសិប្បនិម្មិតដែលហៅកាត់ថា AI គឺត្រូវតែឈរនៅលើមូលដ្ឋានការពារនិងបម្រើមនុស្សជាតិ មិនមែនជាការបង្កើតដើម្បីជាមធ្យោបាយប្រមូលផ្តុំអំណាចហើយគ្រប់គ្រងលើមនុស្សជាតិឡើយ។
នៅក្នុងសារនោះសម្តេចប៉ាបឡេអូបានអំពាវនាវឱ្យមានការការពារមនុស្សជាតិ ការលើកកម្ពស់សច្ចភាព សេចក្តីថ្លៃថ្នូរនៃការងារ យុត្តិធម៌សង្គម និងសន្តិភាព។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា មនុស្សជាតិ ដែលបង្កើតឡើងដោយព្រះជាម្ចាស់ក្នុងភាពអស្ចារ្យទាំងអស់ ហើយ សព្វថ្ងៃនេះមនុស្សជាតិកំពុងតែបង្កើត AI ដូច្នេះសូមកុំនាំឲ្យមនុស្សជាតិរងគ្រោះព្រោះ តែ AI នេះ។
សម្តេចប៉ាបឡេអូបានបន្តថា បច្ចេកវិទ្យាមិនមែនជា កម្លាំងប្រឆាំងមនុស្សជាតិ ឡើយ ហើយវាក៏មិនមែនជា ឧបករណ៍សម្រាប់សំដែងឫប្រពឹត្តអំពើអាក្រក់មកលើមនុស្សជាតិដែរ ដូចនេះបច្ចេកវិទ្យាក្តី ហើយAI ក្តីគួរតែមានមុខងារសំខាន់គឺសម្រាប់បម្រើមនុស្សជាតិ ផ្តល់ផលដល់មនុស្សជាតិ លើកកំពស់និងគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។
សម្តេចប៉ាបឡេអូបានលើកឡើងថា AI គួរតែជាឧបករណ៍សម្រាប់ការពារផល ប្រយោជន៍រួមរបស់មនុស្សជាតិ ដោយអភិវឌ្ឈន៍និងរីកចំរើនទៅតាមផ្នត់គំនិតនិងសេចក្តីក្លាហានប្រកបដោយ ការទទួលខុសត្រូវរួមគ្នា របស់មនុស្សជាតិដើម្បីឱ្យពិភពលោក៕