សម្តេចប៉ាប៖ សំឡេងស្ត្រីជាចំណែកកសាងផលប្រយោជន៍រួម
នៅក្នុងសារដែលទ្រង់បានសរសេរទៅកាន់អ្នកចូលរួមក្នុងកម្មវិធីសន្ទនាដែលរៀបចំដោយបណ្ឌិតសភានៃជីវិតនៅក្រោមប្រធានបទ «ផលប្រយោជន៍រួម៖ ទ្រឹស្តី និងការអនុវត្ត» កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចប៉ាបបាន កត់សម្គាល់ថា សេចក្តីល្អរួមគឺជាមូលដ្ឋានគ្រឹះនៃការបង្រៀនសង្គមកាតូលិក ហើយដូច្នេះបញ្ហាជីវិតត្រូវតែរក្សាទុកក្នុងបេះដូងជានិច្ច។
នៅក្នុងសារដែលដកស្រង់ដោយវ៉ាទីកង់ញូវបានឲ្យដឹងថា «វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរំឭកពីប្រយោជន៍រួម ដែលជាមូលដ្ឋានគ្រឹះមួយនៃការបង្រៀនពីសង្គមរបស់ព្រះសហគមន៍»។
សម្តេចប៉ាប បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួម ដោយកត់សម្គាល់ថា នៅក្នុងបញ្ហាដ៏ធំទូលាយនៃការឆ្លុះបញ្ចាំងលើប្រធានបទនៃផលប្រយោជន៍រួម កិច្ចប្រជុំនេះនឹងបង្ហាញឲ្យឃើញអំពី សារៈសំខាន់ជាពិសេសសម្រាប់ហេតុផលយ៉ាងហោចណាស់ពីរ។
ទ្រង់បានមានបន្ទូលថា ទី១គឺវាត្រូវបានផ្សព្វផ្សាយដោយបណ្ឌិតសភានៃជីវិត ដោយបានអំពាវនាវថា ៖ «ប្រសិនបើយើងពិតជាចង់ការពារជីវិតមនុស្សនៅគ្រប់បរិបទ និងស្ថានភាព» យើងមិនអាចព្រងើយកន្តើយចំពោះការដាក់ប្រធានបទនៃជីវិតនោះទេ សូម្បីតែការជជែកដេញដោល នៅក្នុងបរិបទសង្គម និងវប្បធម៌ដែលបាតុភូតទាំងនេះកើតឡើង។
ចំណុចទីពីរដែលទ្រង់បានមានបន្ទូលគឺ ថាទ្រង់ ចង់គូសបញ្ជាក់គឺថាព្រឹត្តិការណ៍នេះនឹងបង្ហាញពីវត្តមានរបស់ស្ត្រីពីរនាក់ដែលមានទំនួលខុសត្រូវនិងប្រវត្តិខុសៗគ្នា។
សម្តេចប៉ាបបានលើកឡើងថា យើងត្រូវការទាំងក្នុងសង្គម និងក្នុងព្រះសហគមន៍ ដើម្បីស្តាប់សំឡេងស្ត្រី។
សម្តេចប៉ាប បានបន្តទៀតថា យើងត្រូវការទម្រង់ចំណេះដឹងផ្សេងៗគ្នា ដើម្បីសហការគ្នាក្នុងការអភិវឌ្ឍន៍ការឆ្លុះបញ្ចាំងដ៏ទូលំទូលាយ និងប្រកបដោយប្រាជ្ញា ស្តីពីអនាគតនៃមនុស្សជាតិ៕