សម្តេចប៉ាប៖ លីបង់កំពុងត្រូវការគម្រោងសម្រាប់សន្តិភាពផ្លូវចិត្ត

សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានមានបន្ទូលនៅពេលយាង ជួបក្រុមគ្រួសារជនរងគ្រោះដោយការផ្ទុះដ៏អាក្រក់បំផុតនៅកំពង់ផែបៃរូត ប្រទេសលីបង់កាលពី ឆ្នាំ ២០២០ ថា លីបងក៏កំពុងតែត្រូវការគម្រោងសម្រាប់សន្តិភាពផងដែរ។​

សម្តេចប៉ាបបានមានបន្ទូលបន្ថែមទៀតថា សូម្បីតែជនរងគ្រោះដោយឧបទ្ទវហេតុនៃការផ្ទុះនៅកំពង់ផែក៏គួរតែទទួលបានអ្វីដែលជាមូលដ្ឋាននៃសន្តិភាពផ្លូវចិត្ត និងដំណើរការរុករកសេចក្តីពិតនិងយុត្តិធម៌របស់ពួកគេផងដែរ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់បានយាងទទួលនិងសាក សួរសុខទុក្ខគណៈប្រតិភូដែលមានសមាជិក ៣០ មកពីទីក្រុងបៃរូត ប្រទេសលីបង់កាលពីថ្ងៃចន្ទ។​ សម្តេចប៉ាប បានបង្ហាញពីភាពស្និទ្ធស្នាលរបស់ទ្រង់ជាមួយនឹងពួកគេ។

សម្តេចប៉ាបបានមានបន្ទួលថា ពេលខ្លះនៅពេលដែលទ្រង់អធិដ្ឋានទ្រង់នឹករលឹកដល់ឧបត្តិហេតុដ៏រន្ធត់កាលនោះ ទូលបង្គំជាខ្ញុំនៅតែស្រក់ទឹកភ្នែក។

ការបំផ្ទុះនៅពេលនេះត្រូវបានគេដឹងថា បង្កឡើងដោយការបំផ្ទុះនៃបរិមាណដ៏ច្រើននៃសារធាតុផ្ទុះខ្លាំង ដែលត្រូវបានរក្សាទុកមិនត្រឹមត្រូវនៅក្នុងឃ្លាំងមួយនៅកំពង់ផែ។ ឧបត្តិហេតុនេះ បានសម្លាប់មនុស្សជាង ២00 នាក់ របួសរាប់ពាន់នាក់ និងបណ្តាលឱ្យខូចខាតយ៉ាងដំណំដល់អគារ និងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងរដ្ឋធានីលីបង់។

គ្រោះមហន្តរាយនេះបានគូសបញ្ជាក់ពីបញ្ហានៃអំពើពុករលួយ ការគ្រប់គ្រងមិនត្រឹមត្រូវ និងការធ្វេសប្រហែសនៅក្នុងរដ្ឋាភិបាលលីបង់។ ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះបានបង្ហាញពីការបរាជ័យក្នុងកម្រិតជាច្រើននៃរដ្ឋាភិបាល និងអាជ្ញាធរកំពង់ផែ ដែលរួមចំណែកដល់ភាពចលាចលនយោបាយ និងសង្គមដែលកំពុងបន្តនៅក្នុងប្រទេសលីបង់៕

Daily Program

Livesteam thumbnail