សម្តេចប៉ាប៖ យើងត្រូវតែចែករំលែកអំណរនៃដំណឹងល្អ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ មានបន្ទូលនៅពេលយាងទទួលគណៈប្រតិភូមួយក្រុមដែលជាសមាជិកនៃ វេទិកាសាសនទូតបារាំងកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ថា យើងត្រូវតែចែករំលែកអំណរនៃដំណឹងល្អ ដើម្បីនាំមកនូវក្តីសង្ឃឹមដល់ពិភពលោក។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបនោះ ទ្រង់ក៏បានលើកទឹកចិត្តពួកគេឱ្យចែករំលែកអំណរនៃដំណឹងល្អដោយភាពក្លាហាន និងគំនិតច្នៃប្រឌិត ដើម្បីស្តារក្តីសង្ឃឹមនៅក្នុងពិភពលោកដែលកំពុងតែបែកបាក់និងទាមទារការផ្សះផ្សារ។

សម្តេចប៉ាបបានមានបន្ទូលថា “ សូមកុំខ្លាច ‹ចេញទៅក្រៅ› ទៅកាន់ពិភពលោក ជាកន្លែងដែលមនុស្សកំពុងតែរង់ចាំនូវក្ដីអំណរ និងចែករំលែកទុក្ខសោករបស់ពួកគេ» ហើយអនុញ្ញាតឱ្យខ្លួនអ្នកជាកម្លំាងមួយនៃ ព្រះវិញ្ញាណដ៏វិសុទ្ធ  ដែលជំរុញឱ្យប្រកាសពីក្ដីអំណរ និងក្ដីសង្ឃឹមនៃដំណឹងល្អដោយភាពច្នៃប្រឌិត។

សម្តេចប៉ាបក៏បានវាយតម្លៃខ្ពស់ចំពោះ "ការប្តេជ្ញាចិត្តដ៏ស្មោះត្រង់" របស់ក្រុមសាសនទូតនេះ ដោយមានបន្ទូលថា ពួកគេគឺជាប្រភពនៃពន្លឺ និងក្តីសង្ឃឹមនៅក្នុងពិភពលោកដែលត្រូវការយ៉ាងខ្លាំងបំផុត។

សម្ដេចប៉ាបក៏បានដាស់តឿន និងលើកទឹកចិត្តក្រុមប្រតិភូនេះ ក្នុងការបណ្តុះទំនាក់ទំនងរវាងមនុស្សចាស់ និងមនុស្សវ័យជំទង់ ដើម្បីបង្កើតភាពក្លាហានសម្រេចឲ្យបាននូវសុបិននៃពិភពភាតរភាព ដើម្បីឱ្យពួកគេក្លាយជាសិប្បករនៃក្តីសង្ឃឹមនៅក្នុងគ្រួសារ សាលារៀន និងកន្លែងធ្វើការរបស់ពួកគេ៕

Daily Program

Livesteam thumbnail