សម្តេចប៉ាប៖ ជំនឿលើព្រះគ្រីស្ត ចាំបាច់បំផុតក្នុងជីវិតគ្រីស្តបរិស័ទ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានផ្ញើសារទៅកាន់អ្នកចូលរួមនៅក្នុងកិច្ចប្រជុំ មិត្តភាពឆ្នាំ ២០២៤ ដោយបានជំរុញឲ្យគ្រីស្តបរិស័ទ រិះគិតអំពីព្រះយេស៊ូគ្រីស្ត។
នៅពេលដែលអ្នកនយោបាយ សហគ្រិនល្បីៗ អ្នកតំណាងសាសនា និងវប្បធម៌ បញ្ញវន្ត សិល្បករ អត្តពលិក និងអ្នកផ្សេងទៀតបានកំពុងជួបជុំគ្នានៅទីក្រុង រិមីនី (Rimini ) នៅប្រទេសអ៊ីតាលីជាថ្មី សម្តេចប៉ាបបានជំរុញឲ្យអ្នកចូលរួមរិះគិតអំពីអ្វីៗ ដើម្បីស្វែងរកភាពស្រស់ស្អាតនៃការពិត និង សន្តិភាព។
នៅក្នុងលិខិតមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ និងចុះហត្ថលេខាដោយ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីននៅក្នុងនាមសម្តេចប៉ាប បានបង្ហាញថា «ការស្វែងរកអ្វីដែលបង្កើតជាស្នូលនៃអាថ៌កំបាំងនៃជីវិត និងការពិតគឺមានសារៈសំខាន់» ហើយលើកទឹកចិត្តសម្រាប់ការខិតខំស្វែងរក... ដែលនាំមកនូវភាពស្រស់ស្អាតនៃជីវិត។
សម្តេចប៉ាបបានជំរុញអ្នកចូលរួមមើលឃើញការតស៊ូក្នុងជីវិតសម័យទំនើប ហើយអំពាវនាវឱ្យឆ្លុះបញ្ចាំង ក្នុងគោលបំណងបើកចិត្តជួបជាមួយព្រះជាម្ចាស់ និងជំរុញមនុស្សគ្រប់រូបនូវការយល់ដឹងអំពីខ្លួនឯង អ្នកជិតខាងនិងការពិត។
សម្តេចប៉ាបបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់បំផុតក្នុងជីវិតមិនមែនជាទំនិញ ឬភាពជោគជ័យនោះទេ ប៉ុន្តែជា ទំនាក់ទំនងដែលទ្រទ្រង់យើង ចាក់ឫសក្នុងដំណើររបស់យើងដោយការជឿជាក់ និងក្ដីសង្ឃឹម ពោលគឺមិត្តភាពជាមួយព្រះ ដែលបន្ទាប់មកត្រូវបានឆ្លុះបញ្ចាំងនៅក្នុងចិត្តយើង និងទំនាក់ទំនងជាមួយអ្នកដទៃ។
សម្តេចប៉ាបបង្ហាញនូវការគាំទ្ររបស់ទ្រង់សម្រាប់កិច្ចប្រជុំ Rimini ហើយលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យក្លាយជា «តួឯកដែលមានទំនួលខុសត្រូវសម្រាប់ការផ្លាស់ប្តូរ» សហការយ៉ាងសកម្មក្នុងបេសកកម្មរបស់ព្រះសហគមន៍ ដើម្បីផ្តល់ជីវិតដល់កន្លែងដែលមានវត្តមានរបស់ព្រះគ្រីស្ត៕