សម្តេចប៉ាប៖ ជំនឿរឹងមាំ មិនផ្អែកលើហេតុនិងផល

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលប្រាប់គ្រីស្តបរិស័ទកាលពីពេលថ្មីៗនេះថា ជំនឿនឹងមិនអាចរឹងមាំទេ ប្រសិនបើគ្រីស្តបរិស័ទចេះតែមានលេសនេះលេសនោះជាបន្តបន្ទាប់។

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ សម្តេចប៉ាប បានជំរុញឱ្យគ្រីស្តបរិស័ទទទួលយក ជំនឿដ៏ពិតប្រាកដ និងបើកចិត្តគំនិតហើយព្យាយាម អធិស្ឋានដោយ​បើកបេះដូង ហើយមិនផ្អែកលើការរើសអើង។

សម្តេច​ប៉ាប​បាន​មានបន្ទូលថា ​ព្រះវិញ្ញាណដ៏វិសុទ្ធ ត្រូវការ​​ភាព​ស្ងប់ស្ងាត់ ស្មោះត្រង់ និង មានជំនឿរឹងមាំ  ហើយនៅពេលដែលយើងរឹងមាំនោះ យើងនឹងយល់នូវអត្ថន័យនៃផ្លូវវិញ្ញាណ ហើយព្រះជាម្ចាស់ព្រះអង្គក៏អាចនឹងយាងគង់ជាមួយយើងដើម្បីបញ្ជាក់អំពីវត្តមានរបស់ទ្រង់។

សម្តេចប៉ាបបានមានបន្ទូលថា ដំណឹងល្អរបស់ព្រះជាម្ចាស់នឹងមិនមានរូបរាងទេនៅពេលណាដែលយើងមិនព្រមបើកចិត្តគំនិតរបស់យើង៕

Daily Program

Livesteam thumbnail