សម្តេចប៉ាប៖ ការអភិវឌ្ឍន៍ AI ត្រូវតែកសាងស្ពាននៃការសន្ទនា និងលើកកម្ពស់ភាតរភាព

នៅក្នុងសារដែលចុះហត្ថលេខាដោយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ  ទៅកាន់កិច្ចប្រជុំកំពូលមួយស្តីពីអំពី AI  របស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោកបានលើកឡើងនូវបំណងរបស់សម្តេចប៉ាបឡេអូទី១៤ថា ការអភិវឌ្ឍន៍ AI ត្រូវតែកសាងស្ពាននៃការសន្ទនា និងលើកកម្ពស់ភាតរភាពរបស់មនុស្សជាតិ។​

លោកបានលើកឡើងថា សម្តេចប៉ាបឡេអូ លើកទឹកចិត្តឱ្យប្រទេសនានាបង្កើត AI នៅក្រោមក្របខ័ណ្ឌ និងបទប្បញ្ញត្តិដើម្បីធ្វើការដើម្បីផលប្រយោជន៍រួម។

លោកកាឌីណាល់បានបន្តថាសម្តេចប៉ាបឡេអូ បានលើកទឹកចិត្តឱ្យប្រទេសនានាបង្កើតក្របខ័ណ្ឌ និងបទប្បញ្ញត្តិស្តីពី AI ដើម្បីឱ្យវាអាចត្រូវបានអភិវឌ្ឍ និងប្រើប្រាស់ស្របតាមផលប្រយោជន៍រួម។

នៅក្នុងសារសម្រាប់កម្មវិធីដែលបានរៀបចំចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកក្កដា លោកកាឌីណាល់ បានលើកឡើងថា សន្តអសនៈចង់ឆ្លៀតឱកាសនេះ ដើម្បីលើកទឹកចិត្តអ្នកឱ្យស្វែងរកភាពច្បាស់លាស់ខាងសីលធម៌ និងបង្កើតអភិបាលកិច្ចក្នុងស្រុក និងសកលលោកដែលនឹងសម្របសម្រួលរាល់ការប្រើប្រាស់ AI ដោយផ្អែកលើការទទួលស្គាល់រួមគ្នានូវតម្លៃនៃសេចក្តីថ្លៃថ្នូរ និងសេរីភាពជាមូលដ្ឋានរបស់មនុស្ស"។

លោកកាឌីណាល់បានបន្តថា នៅក្នុងយុគសម័យនៃការច្នៃប្រឌិតដ៏ស៊ីជម្រៅ នេះ មនុស្សជាច្រើនកំពុងឆ្លុះបញ្ចាំងពី "អត្ថន័យនៃការក្លាយជាមនុស្ស"  ហើយក៏កំពុងតែរិះគិតថា សង្គមមនុស្សគឺកំពុងតែស្ថិតនៅក្នុងផ្លូវបំបែក ប្រឈមមុខនឹងសក្តានុពលដ៏ធំធេងដែលបង្កើតឡើងដោយបដិវត្តន៍ឌីជីថលដែលជំរុញដោយបញ្ញាសិប្បនិម្មិត"៕

Daily Program

Livesteam thumbnail