សម្តេចប៉ាប៖ ការប្រល័យពូជសាសន៍គឺជាអំពើប្លន់អនាគតកុមារ

នៅក្នុងជំនួបជាមួយនឹងអ្នកបម្រើការនៅក្រសួងវប្បធម៌និងអប់រំនៃបុរីវ៉ាទីកង់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា អំពើហិង្សានិងសកម្មភាពប្រល័យពូជសាសន៍នានានៅលើពិភពលោកកំពុង់តែប្លន់អនាគតកុមាររាប់លាននាក់​។

នៅក្នុងជំនួបនាថ្ងៃទី​២០ ខែ វិច្ឆិកា សម្តេចប៉ាបបានមានបន្ទូលថា មន្រ្តីនានារបស់ក្រសួង ពួកគេមានកាតព្វកិច្ចខាងសីលធម៌ ដើម្បីជួយកុមារចំនួន ២៥០ លាននាក់ ដែលមិនបានចូលសាលា។

សម្តេចប៉ាបបានមានបន្ទូលព្រមានប្រឆាំងនឹងការបង្កើតគំរូអប់រំដែលគ្រាន់តែបង្កើតលទ្ធផល។

សម្តេចប៉ាបបានពន្យល់ថា ៖ «ពិភពលោករបស់យើងមិនត្រូវការ ការភាពដាច់ខាតនោះទេ វាត្រូវការអ្នកចេះប្រែប្រួល អ្នកចេះបកប្រែអត្ថន័យថ្មី និង ធនធានមនុស្សដ៏សម្បូសម្រាប់សង្គម»។

សម្តេចប៉ាប​បាន​ចង្អុល​បង្ហាញ​ថា សព្វ​ថ្ងៃ​នេះ ពិភពលោក​មាន ​សិស្ស​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ»។ ទោះ​ជា​បែប​នេះ​ក្ដី កុមារ​និង​ក្មេង​ជំទង់​ប្រហែល ២៥០​លាន​នាក់​មិន​អាច​ចូល​រៀន​បាន​។

សម្តេចប៉ាប បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះភាពអយុត្តិធម៌នេះ ដោយនិយាយថា វាគឺជាការប្រល័យពូជសាសន៍វប្បធម៌ នៅពេលដែល "កុមារត្រូវបានប្លន់ពីអនាគតរបស់ពួកគេ ដោយការបរាជ័យរបស់យើងក្នុងការផ្តល់លក្ខខណ្ឌចាំបាច់សម្រាប់ពួកគេ ដើម្បីក្លាយជាអ្វីៗទាំងអស់ដែលពួកគេអាចធ្វើបាន ។

សម្តេចប៉ាបបានលើកទឹកចិត្តមន្រ្តីទាំងនោះឱ្យសិក្សាពីការអភិវឌ្ឍន៍វិទ្យាសាស្ត្រថ្មីៗ និងការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីយល់ពីអត្ថប្រយោជន៍ និងគ្រោះថ្នាក់នៃតួនាទីរបស់ខ្លួន៕

Daily Program

Livesteam thumbnail