សម្តេចប៉ាប៖ ការធ្វើសវនាការជាមួយព្រះជាម្ចាស់គឺអាចទៅរួច
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលចាប់ផ្តើមចូលរួមកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍នៅថ្ងៃពុធឡើងវិញក្រោយវិសមកាល១ខែកាលពីខែមិថុនា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ការធ្វើសាវនាការជាមួយនឹងព្រះជាម្ចាស់គឺពិតជាអាចធ្វើទៅបាន។
មានបន្ទូលទៅកាន់គ្រិស្តបរិស័ទដែលបានចូលរួមនៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍កាលពីថ្ងៃពុធ សម្តេចប៉ាបបានមានបន្ទូលថា សូមកុំបោះបង់ការព្យាយាមអធិដ្ឋាន។ ព្រះវិញ្ញាណបរិស័ទនឹងអាចនាំយើងទាំងអស់គ្នាឆ្ពោះទៅរកសវនការជាមួយនឹងទ្រង់។
សម្តេចប៉ាបក៏បានលើកទឹកចិត្តឲ្យគ្រិស្តបរិស័ទខិតខំព្យាយាមអានអត្ថបទព្រះគម្ពី ហើយរិះគិត ពិចារណាអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលអាចនឹងនាំផ្លូវយើងទៅជួបព្រះជាម្ចាស់។
សម្តេចប៉ាបក៏បានណែនាំគ្រិស្តបរិស័ទឱ្យរិះគិតអំពីសេចក្តីពិតនៃជំនឿ តាមរយៈសកម្មភាពជាក់ស្តែងនានានៅក្នុងព្រះសហគមន៍ដើម្បីបន្តសាបព្រោះសេចក្តីស្រលាញ់ មេត្តាករុណ និងអត់ឱន ទៅវិញទៅមក៕