សម្តេចប៉ាបៈ កាតូលិកនៅឥណ្ឌូនេស៊ីតែ៣ភាគរយទេ តែស្មើនឹងជាង៨លាននាក់
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានកត់សំគាល់និងវាយតម្លៃខ្ពស់អំពីកិច្ចការនិងការប្រកាសដំណឹងល្អរបស់ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងពេលដែលទ្រង់ជួបសាវនាការជាមួយនឹងលោកបូជាចារ្យ នៃក្រុមសាសនទូតជេស្វីត នៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ០៤ ខែកញ្ញា សម្តេចប៉ាបបានមានបន្ទូលថា ព្រះសហគមន៍កាតូលិកតូច តែមានគ្រិស្តបរិស័ទច្រើន ។
សម្តេចប៉ាបបានមានបន្ទូលថា នៅប្រទេសឥណ្ឌូណេស៊ី កាតូលិកយើងមានតែ ៣ភាគរយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមានគ្រិស្តបរិស័ទសរុបដល់ទៅចំនួនជាង ៩ លានកាតូលិក ។
សម្តេចប៉ាបក៏បានលើកទឹកចិត្តនឹងជំរុញឲ្យបងប្អូនគ្រិស្តបរិស័ទ ត្រូវរួមគ្នាសហការនិងលើកកំពស់ចំណងភាតរភាពជាមួយនឹងសាសនាដ៏ទៃ ដើម្បីធានាសុខដុមនីយកម្មសង្គម ។
នាឱកាសនោះ សម្តេចប៉ាបក៏បានចំណាយពេលប្រមាណជា ១ ម៉ោងនៅក្នុងជំនួបជាលក្ខណៈឯកជនដោយមានការសួរសំនួរនិងផ្តល់ចម្លើយពិភាក្សាទៅវិញទៅមក លើបញ្ហានានា ជាច្រើន ផងដែរ ។