សម្តេចប៉ាបអធិដ្ឋានសម្រាប់ឯកភាពគ្រីស្តបរិស័ទ និងប្រតិភូពីទីក្រុងហុងកុង

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានយាងស្វាគមន៍គណៈប្រតិភូមកពីក្រុមប្រឹក្សាគ្រីស្តសាសនាហុងកុ​ង និងបួងសួងដល់ការរួបរួមសាសនាគ្រីស្ត រួមជាមួយសមាជិកនៃគណៈប្រតិភូកាលពីថ្ងៃពុធក​ន្លងទៅនេះ។

នាឱកាសនោះសម្តេចប៉ាប បានឆ្លុះបញ្ចាំងពីរបៀបដែលគ្រីស្តបរិស័ទ ត្រូវបានគេត្រាស់ហៅឱ្យ​រួបរួមគ្នាស្វះស្វែងរក ផ្លូវឆ្ពោះទៅរកការឯកភាពនៃគ្រីស្តសាសនា។

មានបន្ទូលនៅក្នុងវិសាលវិហាយូហានប៉ូលទី៦ សម្តេចប៉ាបបានថ្លែងអំណរគុណដល់គណៈប្រ​តិភូសម្រាប់ដំណើរទស្សនកិច្ចរបស់ពួកគេមកកាន់វ៉ាទីកង់។

ក្រុមប្រឹក្សាគ្រីស្តសាសនាហុងកុង ជាអង្គការសាសនាគ្រីស្តប្រូតេស្តង់ ដែលត្រូវបានបង្កើតឡើ​ងក្នុងឆ្នាំ១៩៥៤ ហើយជាសមាជិកនៃក្រុមប្រឹក្សាគ្រីស្តសាសនាពិភពលោក។

សម្តេចប៉ាប​បាន​មានបន្ទូល​ថា ៖ «ឯកភាពគ្រីស្តសាសនាគឺ​សំខាន់​ណាស់៖ ការ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​សារ​យើង​ទាំង​អស់​គ្នា​ជឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ចូរធ្វើការ​អធិស្ឋាន​ជា​មួយ​គ្នាដើម្បីជំនឿ​របស់យើង»។

សម្តេចប៉ាបបានបន្តមានបន្ទូលកត់សម្គាល់លើការពិតដែលថា ៖ «ពិធីជ្រមុជទឹកធ្វើឱ្យយើង ជាគ្រីស្ទានទាំងអស់រួមគ្នា ហើយអាចធ្វើឱ្យយើងក្លាយជាមិត្តខណៈពេលដែលយើងមាន សារតាំ​ងជាច្រើនរួមគ្នា»។

សម្តេច​ប៉ាប​បាន​ពន្យល់​ថា សាតាំង​ពិតប្រាកដរបស់យើងគឺជាសេចក្តីពិតដែលកំពុងតែកើតមានឡើងនៅពេលសព្វថ្ងៃ៕

Daily Program

Livesteam thumbnail