សម្តេចប៉ាបឡេអូរំលឹកអំពីសេចក្តីថ្លៃថ្នូររបស់មនុស្ស ខណៈដែលប្រព័ន្ធសុខាភិបាលកំពុងរួមបញ្ចូល A.I
នៅពេលយាងទទួលសមាជិកនៃសមាគមប្រព័ន្ធសុខាភិបាលឯកជនអាមេរិកឡាទីន (ALAMI) នៅវ៉ាទីកង់កាលពីថ្ងៃទី១៧ខែវិច្ឆិកា សម្តេចប៉ាបឡេអូទី១៤ បានលើកទឹកចិត្តសមាជិកនៅក្នុងជំនួបឲ្យ រក្សាចក្ខុវិស័យសីលធម៌ច្បាស់លាស់ ខណៈដែលបញ្ញាសិប្បនិម្មិតកំពុងតែត្រូវបានគេបញ្ចូលទៅក្នុងប្រព័ន្ធ ថែទាំសុខភាពមនុស្សជាតិ។
នៅក្នុងសុន្ទរកថា សម្តេចប៉ាបឡេអូបានកត់សម្គាល់ថា តម្លៃសីលធម៌របស់មនុស្សជាតិកំពុងតែក្លាយជាដំណាក់កាលសំខាន់មួយដែលយើងកំពុងតែដើរទៅដល់។
ពាក់ព័ន្ធនឹងបញ្ហាប្រឈមដែលបង្កឡើងដោយការរីកចម្រើនខាងបច្ចេកវិទ្យា សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ពីហានិភ័យនៃការរើសអើង ដែលកំពុងលេចឡើងនៅក្នុងប្រព័ន្ធសុខាភិបាល ជាពិសេសនៅពេលដែលបញ្ញាសិប្បនិម្មិតត្រូវបានប្រើប្រាស់ខុស។
សម្តេចប៉ាបឡេអូបានព្រមានអំពី «លទ្ធភាពនៃភាពលំអៀង... ដែលក្លែងបន្លំ ឬមិនរាប់បញ្ចូលការយល់ឃើញរបស់មនុស្សជាតិអំពីការពិតនៃសង្គម និងអ្នកជំងឺជាក់ស្តែង ដែលបង្កើតស្ថានភាពអយុត្តិធម៌ក្នុងការគ្រប់គ្រងធនធានសុខភាព»។
សម្តេចប៉ាបឡេអូបានព្រមានថា ឧបករណ៍A.I ដ៏មានឥទ្ធិពលអាចត្រូវបានរៀបចំឡើងសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច ឬនយោបាយ ដែលបង្កើតនូវភាពលំអៀងដែលមិនអាចយល់បានជាញឹកញាប់៕