សម្តេចប៉ាបឡេអូយាង ទទួលប្រធានាធិបតីនៃសាធារណរដ្ឋអេក្វាទ័រហ្គីណេ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានយាងទទួលប្រធានាធិបតីនៃសាធារណរដ្ឋអេក្វាទ័រ​ហ្គីណេ លោក តេវដូរ៉ូ អូប៊ីយ៉ង់ ង៉េម៉ា អ៊ឺមបាសូហ្គូ (Teodoro Obiang Nguema Mbasogo )នៅ កាលពីថ្ងៃសៅរ៍។

ការិយាល័យព័ត៌មានព័ត៌មានសន្តអសនៈបានឲ្យដឹងថា បន្ទាប់ពីជួបជាមួយនឹងសម្តេចប៉ាបរួចលោកប្រធានាធិបតីបានជួបជាបន្តបន្ទាប់ជាមួយអាចារ្យ លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ( Paul Richard Gallagher) រដ្ឋមន្រ្តីទទួលបន្ទូក ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ។

នៅក្នុងជំនួបនោះ ភាគីទាំងពីបានផ្លាស់ប្តូរកិច្ចពិភាក្សាអំពី "ទំនាក់ទំនងល្អរវាង រដ្ឋទាំងពីរ  ហើយក៏ដូចជាតួនាទីនិងការរួមចំណែករបស់ព្រះសហគមន៍កាតូលិកក្នុងវិស័យអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍមនុស្សសង្គម និងវប្បធម៌នៃប្រជាជន។

មេដឹកនាំទាំងពីរក៏បានធ្វើ ការផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិនាពេលបច្ចុប្បន្ន ដោយយោងជាពិសេសទៅលើផលប៉ះពាល់នៃជម្លោះ និងការប្រឈមចំពោះសន្តិសុខសាធារណៈនៅក្នុងប្រទេសនៃអាហ្វ្រិកកណ្តាល និងខាងលិច៕

Daily Program

Livesteam thumbnail