សម្តេចប៉ាបឡេអូបញ្ជាក់ឡើងវិញនូវស្មារតីនៃមហាសន្និបាតព្រះសហគមន៍

ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទ្រង់ក្នុងការជំរុញព្រះសហគមន៍កាតូលិកឲ្យកាន់តែមានការចូលរួមនិងកាន់តែសកម្មនៅក្នុងកិច្ចការសាសនានិងសង្គមសម្តេចប៉ាបឡេអូទី១៤ បានជួបជាមួយសមាជិកនៃក្រុមប្រឹក្សាមហាសន្និបាតព្រះសហគមន៍ កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃក្រុមប្រឹក្សានោះស្រាប់ សម្តេចប៉ាបឡេអូបាន ផ្តល់នូវពាក្យលើកទឹកចិត្ត និងការឆ្លុះបញ្ចាំង។
ប្រភពដដែលបានបន្តថា ជំនួបនោះ បានលាតត្រដាងនៅក្នុងបរិយាកាសនៃភាតរភាព ការសន្ទនាបើកចំហ និងការចែករំលែកការលះបង់ចំពោះដំណើរដែលកំពុងបន្តរបស់ព្រះសហគមន៍កាតូលិក។
នៅក្នុងសុន្ទរកថានាពេលនោះសម្តេចប៉ាបឡេអូ បានទាញការបំផុសគំនិតពីកេរដំណែលរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ដោយបញ្ជាក់ម្តងទៀតថា មហាសន្និបាត មិនមែនគ្រាន់តែជាយន្តការរចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជារចនាបទកំណត់ និងអាកប្បកិរិយារបស់ព្រះសហគមន៍។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ដំណើរការនេះគឺបានជំរុញបទពិសោធន៍ពិតប្រាកដនៃការចូលរួម និងការរួបរួម" ដោយអញ្ជើញក្រុមប្រឹក្សាឱ្យពង្រឹងការអនុវត្តភាពបើកចំហរ ការស្តាប់ដោយយកចិត្តទុកដាក់ ប៉ុន្តែកុំភ្លេចឲ្យអ្នកចូលរួម៕
Daily Program
