សម្តេចប៉ាបឡេអូទី១៤ ៖ គ្រីស្តបរិស័ទសូមកុំមានភាពព្រងើយកន្តើយ
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលដែលយាងជួបជាមួយនឹងគ្រីស្តបរិស័ទមកពីក្រុមចលនាអ្នកប្រជាប្រិយនិយមកាលពីថ្ងៃព្រហស្បតិ៍សម្តេចប៉ាបឡេអូទី១៤បានលើកទឹកចិត្តឲ្យពូកគេកុំមានភាពព្រងើយកន្តើយ។
សម្តេចប៉ាបឡេអូ បានប្រាប់ទៅក្រុមអ្នកចូលរួមក្នុងកិច្ចប្រជុំចលនាអ្នកប្រជាប្រិយពិភពលោកលើកទី៥ ឲ្យនាំគ្នារិះគិតលើភាពឃោរឃៅដែលសាបព្រោះសេចក្តីស្លាប់ និងការព្រងើយកន្តើយដាក់គ្នា។
នៅក្នុងសុន្ទរកថារបស់ទ្រង់ សម្តេចប៉ាបឡេអូបានឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយអំពីអយុត្តិធម៌ដែលបង្កបន្ទុកដល់សង្គមនៅទូទាំងពិភពលោក ដោយបានកែសម្រួលឡើងវិញនូវ "រឿងថ្មីៗ"។
សម្តេចប៉ាបឡេអូ បានមានបន្ទូល ថា ចលនាអ្នកប្រជាប្រិយ និយមគឺកើតចេញពីជ្រុងនៃសង្គមដូច្នេះក្រុមការងារនេះគប្បី ស្វែងរកយុត្តិធម៌ និងស្វែងរកដំណោះស្រាយសម្រាប់មនុស្សដែលគ្របដណ្ដប់ដោយប្រព័ន្ធអយុត្តិធម៌។
សម្តេចប៉ាបបានមានបន្ទូល ថា “អ្វីដែលទូលបង្គំជាខ្ញុំចាត់ទុកថាសំខាន់បំផុតនោះគឺថា ការបម្រើរបស់អ្នកត្រូវមានចលនាដោយសេចក្តីស្រឡាញ់។ទូលបង្គំជាខ្ញុំក៏ដឹងពីការពិត និងបទពិសោធន៍ស្រដៀងគ្នាដែលមាននៅក្នុងប្រទេសដទៃទៀតមួយចំនួន ដែលជាទីកន្លែងសហគមន៍ពិតពោរពេញដោយជំនឿ ក្តីសង្ឃឹម និងជាពិសេសសេចក្តីស្រឡាញ់ ដែលគ្រិស្តបរិស័ទនៅទីនោះនៅតែចាត់ទុកជាគុណធម៌ដ៏អស្ចារ្យបំផុត”។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា «និយាយឲ្យសាមញ្ញទៅ ការគ្រប់គ្រងមិនល្អបង្កើត និងបង្កើនវិសមភាពដោយយកលេសនៃវឌ្ឍនភាព។ ហើយដោយគ្មានសេចក្តីថ្លៃថ្នូររបស់មនុស្សនៅកណ្តាល ប្រព័ន្ធនេះក៏បរាជ័យក្នុងការស្វែងរកយុត្តិធម៌ដែរ៕