សម្តេចប៉ាបឡេអូទី១៤ អំពាវនាវដល់សហគមន៍អន្តរជាតិឲ្យឆ្លើយតបនឹងវិបត្តិនៅស៊ូដង់

សម្តេចប៉ាប ឡេអូទី១៤ ចាប់ផ្តើមការអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលរងទុក្ខវេទនាក្នុងប្រទេសស៊ូដង់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម និងសុំការអធិស្ឋានសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅក្នុងតំបន់ដាហ្វួររបស់ប្រទេស ស៊ូដង់។
សម្តេចប៉ាបបាននិយាយក្នុងអំឡុងពេលសាវនាការកាលពីថ្ងៃពុធថា "ព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលកំពុងចេញពីប្រទេសស៊ូដង់ ជាពិសេសពីទីក្រុង ដាហ្វួរ។
សម្តេចប៉ាបបានអំពាវនាវឱ្យមានការឆ្លើយតបមនុស្សធម៌សម្រាប់មនុស្សរាប់សែននាក់ដែលរងទុក្ខវេទនានៅទីនោះ។
ការអំពាវនាវរបស់ទ្រង់ក៏រួមបញ្ចូលការអធិស្ឋានសម្រាប់ជនរងគ្រោះនៃគ្រោះមហន្តរាយធម្មជាតិ រអិលបាក់ដីដែលបង្កឡើងដោយទឹកជំនន់ក្នុងសប្តាហ៍មុនបានសម្លាប់មនុស្សជាងមួយពាន់នាក់នៅភ្នំ ម៉ារ៉ា (Marra ) ភាគខាងកើតនៃប្រទេស។
សម្តេចប៉ាបបានមានបន្ទូលថា "ទូលបង្គំជាខ្ញុំសូមអំពាវនាវដោយស្មោះអស់ពីដួងចិត្តទៅកាន់អ្នកទទួលខុសត្រូវ និងសហគមន៍អន្តរជាតិ ដើម្បីធានាដល់ច្រករបៀងមនុស្សធម៌ និងអនុវត្តការឆ្លើយតបដោយសម្របសម្រួលដើម្បីបញ្ឈប់មហន្តរាយមនុស្សធម៌នេះ។"
ដោយកាត់បន្ថយការឈឺចាប់របស់មនុស្សរាប់សែននាក់ ដែលជាប់គាំងដោយសង្រ្គាម និងទុរ្ភិក្ស និងការរីករាលដាលនៃជំងឺអាសន្នរោគ ទ្រង់បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់ជម្លោះនេះថា "វាដល់ពេលហើយដើម្បីចាប់ផ្តើមការសន្ទនាដ៏ ស្មោះត្រង់ និងរួមបញ្ចូលរវាងភាគីនានា ដើម្បីបញ្ចប់ជម្លោះ និងស្តារក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ និងសន្តិភាពដល់ប្រជាជនស៊ូដង់"៕
Daily Program
