សម្តេចប៉ាបឡេអូទី១៤ អាចយាងទៅទស្សនកិច្ចនៅលីបង់មុនដំណាច់ឆ្នាំនេះ

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ អាចនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសលីបង់នៅមុនដំណាច់ឆ្នាម២០២៥នេះ។​

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Al Arabiya ដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត ខាឌីណាល់ បេចារ៉ា ប៊ូត្រូស រ៉ាយ (Bechara Boutros Raï) បាននិយាយថា សម្តេចប៉ាប ឡេអូទី ១៤ នឹងអាចយាងមកប្រទេសលីបង់ នាពេលណាមួយចន្លោះពេលនេះ​ដល់ខែធ្នូ។

លោក កាឌីណាល់ បាននិយាយថា ដំណើរទស្សនកិច្ចរបស់ទ្រង់នឹងកើតឡើង បន្ទាប់ពីការសម្រេចចិត្តពី​វ៉ាទីកង់ ថាតើវានឹងប្រព្រឹត្តទៅនៅពេលណា ដូច្នេះរហូតមកដល់ពេលនេះ ដំណើរទស្សនកិច្ចនេះមិនទាន់កំណត់ច្បាស់នៅឡើយទេ។

លោកបានបន្តថា ទោះជាការសម្រេចចិត្តមិនទាន់ធ្វើ ប៉ុន្តែការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះកំពុងដំណើរការ។​

មកដល់ពេលនេះបុរីវ៉ាទីកង់នៅមិនទាន់បានប្រកាសអំពីដំណើរយាងទស្សនកិច្ចជា អន្តរជាតិផ្លូវការណាមួយសម្រាប់សម្តេចប៉ាបឡេអូ នៅឡើយទេ។

ប្រភពខាងលើបានអះអាងថា លីបង់ជាគោលដៅមួយ ប៉ុន្តែប្រភពផ្សេងទៀតបានអះអាងថា តួកគី ក៏ជាគោលដៅមួយដែរ៕

Daily Program

Livesteam thumbnail