សម្តេចប៉ាបឡេអូទី១៤ មានបន្ទូលថា សប្បុរសធម៌អាចផ្លាស់ប្តូរជីវិត និងកសាងជីវិតជាក្រុម

នៅពេលយាងស្វាគមន៍ក្រុមសមាជិកនៃក្រុមការងារមនុស្សធម៌សម្រាប់ជួយអ្នកក្រីក្រ ដែលមានឈ្មោះថា អង្គការ St Francis' Work for the Poor កាលពីថ្ងៃទី ០១ ខែកញ្ញា សម្តេចប៉ាបឡេអូទី១៤ បាន លើកទឹកចិត្តពួកគេឱ្យរក្សាភាពស្មោះត្រង់ចំពោះបេសកកម្មរបស់ពួកគេក្នុងការផ្តល់ជំនួយ ការស្វាគមន៍ និងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្ស។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
នាឱកាសនោះសម្តេចប៉ាបបានមានបន្ទូលថា ទ្រង់ពិតជាមាន សេចក្តីរីករាយណាស់ដែលទ្រង់ បានជួប សមាជិកនៃអង្គការនេះ ដែលបានខិតខំអស់រយៈពេលជិត៧០ឆ្នាំមកហើយ ជួយអ្នកក្រីក្រ និង ជំរុញការអភិវឌ្ឍមនុស្សពេញលេញតាម ប្រពៃណីនៃសន្តហ្រ្វង់ស៊ីស្កូ។
សម្តេចប៉ាបឡេអូបានវាយតម្លៃដ៏ខ្ពស់ចំពោះការលះបង់និងការខិតខំប្រឹងប្រែងនៅក្នុងការខិតខំជួយអ្នកក្រីក្រ តាមរយៈការផ្តល់ជាអាហារ សំលៀកបំពាក់ ការថែទាំសុខភាព ដល់អ្នកក្រីក្រង ជាង 30.000 នាក់ជារៀងរាល់ឆ្នាំ។
សម្តេចប៉ាបឡេអូបានពន្យល់ថា ការជួយមនុស្សឱ្យរីកចម្រើនក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ គឺជា ការលះបង់ និងជាការគោរពចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូច្នេះនេះគឺជាសកម្មភាពដ៏ប្រពៃបំផុត៕
Daily Program
