សម្តេចប៉ាបឡេអូទី១៤ បន្ត​ចំណងសាមគ្គីភាពរវាង​បុរីវ៉ាទីកង់​ជាមួយ​អ៊ុយក្រែន

ឡានដឹកទំនិញដែលផ្ទុកដោយជំនួយមនុស្សធម៌បានមកដល់ទីក្រុង ខាគៀវ ( Kharkiv) ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងអ៊ុយក្រែនដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការវាយប្រហាររបស់រុស្ស៊ីនាពេលថ្មីៗនេះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា អំណោយទាំងនេះគឺជាសារបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់សន្តអាសនៈដើម្បីនាំយកសេចក្តីសប្បុរសរបស់សម្តេចប៉ាបដល់អ្នកដែលត្រូវការជំនួយ។

ថ្លែងបន្ទាប់ពីការមកដល់នៃឡានដឹកទំនិញដ៏ធំមួយដែលដឹកជំនួយមនុស្សធម៌នៅក្នុងទីក្រុង នោះ លោកកាឌីណាល់ ខុនរ៉ាដ ក្រាជវស្គី (Konrad Krajewski)បាននិយាយថា បេសកកម្មនៃការនាំយកជំនួយសប្បុរសធម៌របស់សម្តេចប៉ាបដល់អ្នកដែលត្រូវការជំនួយមិនដែលផ្អាកទេ សូម្បីតែក្នុងអំឡុងពេលដែលសន្តអាសនៈអវត្តមានសម្តេចប៉ាបក៏ដោយចុះ។

ពាក់ព័ន្ធនឹងអ៊ុយក្រែននេះ សម្តេចប៉ាបឡេអូទី១៤ តែងតែមានបន្ទូលជាបន្តបន្ទាប់ បង្ហាញពីការគាំទ្ររបស់ទ្រង់ចំពោះពលរដ្ឋអ៊ុយក្រែន បន្តពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ៕

Daily Program

Livesteam thumbnail