សម្តេចប៉ាបឡេអូទី១៤ តែងតាំងមន្រ្តីវ៉ាទីកង់កំពូលដំបូងបំផុត

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានសម្រេចចិត្តតែងតាំង លោកអគ្គអភិបាល ហ្វីលីប៉ូ អៀនុន ( Filippo Iannone)ជាអ្នកទទួលខុសត្រូវក្រសួងគ្រប់គ្រងលោកអភិបាលព្រះសហគមន៍កាតូលិក ដែលជាស្ថាប័នរ៉ូម៉ាំងកាតូលិក ដែលទ្រង់ធ្លាប់ដឹកនាំពីមុនមក។
ការតែងតាំងនេះត្រូវបានប្រកាសនៅថ្ងៃទី ២៦ ខែកញ្ញា ហើយត្រូវបានគេកត់សំគាល់ថា គឺជាការសម្រេចចិត្តដំបូងរបស់ទ្រង់នៅក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំរបស់វ៉ាទីកង់ ចាប់តាំងពីទ្រង់ត្រូវបានជ្រើសតាំងជាសម្តេចប៉ាប កាលពីខែឧសភាមកនោះ។
លោកអគ្គអភិបាល អៀនុន ត្រូវបានគេដឹងថា គឺជាអ្នកជំនាញច្បាប់ព្រះសហគមន៍កាតូលិក ជនជាតិអ៊ីតាលីមួយរូប។
លោកអគ្គអភិបាល ត្រូវបានជ្រើសតាំងខណៈតំណែងអ្នកទទួលខុសត្រូវស្ថាប័នគ្រប់គ្រងលោកអភិបាលនេះនៅទំនេរ ក្រោយពេលដែល លោកកាឌីណាល់ រ៉ូបឺត ប្រេវូស (Robert Prevost)ដែលដឹកនាំផ្ទាល់ស្ថាប័ននេះតាំងពីឆ្នាំ២០២៣ រហូតត្រូវបានជ្រើសតាំងជាសម្តេចប៉ាប មកនោះ។
លោកអគ្គអភិបាល អៀនុន មានអាយុ៦៧ ឆ្នាំ នឹងចូលកាន់តំណែងនេះនៅថ្ងៃទី ១៥ ខែតុលា ខាងមុខ ស្របពេលដែល សម្តេចប៉ាបក៏បានបន្តតែងតាំងលោកអភិបាល អ៊ីនសុន ដឺ ជេស៊ូ ម៉ុនតាណារី (Ilson de Jesus Montanari ) ជាអគ្គលេខាធិការស្ថាប័ននេះ សម្រាប់អាណត្តិ៥ឆ្នាំ ហើយក៏បន្តអាណត្តិ ម៉ុងសឺញ៉័ អ៊ីវ៉ាន កូវាក់ ( Ivan Kovač)មកពីប្រទេសបូស្នៀ-ហឺហ្សេហ្គោវីណាជាអនុរដ្ឋមន្រ្តី៕
Daily Program
