សម្តេចប៉ាបឡេអូទី១៤ តែងតាំងនាយកសេវាថែទាំសុខភាពបុរីវ៉ាទីកង់ថ្មី

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូទី១៤ បានសម្រេចចិត្តតែងតាំងលោកវេជ្ជបណ្ឌិត ល្វីជី ខាបោន (Luigi Carbone) ជានាយកការិយាល័យសុខភាព​និងអនាម័យរបស់​បុរីវ៉ាទីកង់ ដែលជាស្ថាប័នមានភារកិច្ចធានាបញ្ហាអនាម័យសាធារណៈ និងសុខភាពនៅក្នុងបុរីវ៉ាទីកង់ទាំងមូល។

នៅមុនការតែងតាំង លោកវេជ្ជបណ្ឌិត ខាបោន គឺជាមន្រ្តីដែលកំពុងតែកាន់តំណែងជានាយករងនៃការិយាល័យដដែលនេះ។

ក្រៅពីនេះលោកវេជ្ជបណ្ឌិត ក៏ជាគ្រូពេទ្យផ្ទាល់ខ្លួនរបស់សម្តេច ហ្រ្វង់ស៊ីស្កូ ដែលបានអមដំណើរទ្រង់ជាបន្តបន្ទាប់នៅក្នុងអំឡុងពេលមានជំងឺ ហើយចូលសម្រាកមន្ទីរពេទ្យ​។

ប្រភពដដែលបានលើកឡើងថា លោកវេជ្ជបណ្ឌិត ដែល​ទើប​តែងតាំង​ថ្មី​នឹង​ចូល​កាន់​តំណែងនៅការិយាល័យនេះចាប់ពី ​ថ្ងៃ​ទី​១ ខែ​សីហាតទៅ។

លោកវេជ្ជបណ្ឌិត ខាបោន ត្រូវបានគេដឹងថា គឺបានបន្តតំណែងពីលោកសាស្រា្តចារ្យ អេនដ្រេ អាខេនជេលី ( Andrea Arcangeli) ដែលបានបម្រើការជានាយកការិយាល័យនេះចាប់តាំងពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០។

លោកសាស្រា្តចារ្យ អាខេនជេលី បានចូលនិវត្តន៍ដោយសារតែពេលនេះលោកមានអាយុ ៧០ ឆ្នាំទៅហើយ៕

Daily Program

Livesteam thumbnail