សម្តេចប៉ាបឡេអូទី១៤ ជួបជាមួយប្រធានាធិបតីអ៊ីតាលី

សម្តេចប៉ាប ឡេអូ ទី១៤ បានយាងជួបជាមួយប្រធានាធិបតីអ៊ីតាលី សឺជីអូ ម៉ាតារ៉េឡា (Sergio Mattarella) ដែលអមដំណើរដោយកូនៗ និងចៅៗរបស់លោកជាច្រើននាក់។
ការិយាល័យព័ត៌មាន សន្តអាសនៈ បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ជំនួបនេះគឺជាជំនួបមានលក្ខណៈជាឯកជនរបស់មេដឹកនាំទាំងពីរ។
បន្ទាប់ពីបានជួបជាមួយសម្តេចប៉ាបឡេអូរួច លោកប្រធានាធិបតីក៏បានបន្តជួបនៅលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន និង លោកអភិបាល មីរូស្លា វ៉ាសូវស្គី ( Mirosław Wachowski) អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋនិងអង្គការអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានបានកត់សម្គាល់ថា មេដឹកនាំទាំងពីរភាគីក៏បានពិភាក្សាអំពីបញ្ហាសង្គមផ្សេងៗផងដែរ ដោយផ្តោតជាពិសេសលើ « ការរួមចំណែករបស់ព្រះសហគមន៍កាតូលិកចំពោះសង្គមរបស់ប្រទេសអ៊ីតាលី»៕
Daily Program
