សម្តេចប៉ាបឡេអូទី១៤៖ ពិភពលោកនឹងគ្មានសន្តិភាពទេ ប្រសិនបើមិនមានសេរីភាពខាងសាសនា

សម្តេចប៉ាប ឡេអូទី១៤ បានមានបន្ទូល កត់សម្គាល់ថា នៅពេលសេរីភាពខាងសាសនាត្រូវបានគេបដិសេធ មនុស្សនឹងឃើញនូវការបែកបាក់នៃចំណងសីលធម៌ និងស្មារតីក្នុងសហគមន៍។ នេះជាសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ដែលទ្រង់យាងទទួលជួបសាវនកាជាមួយសមាជិកនៃអង្គការ Aid to Church in Need ជាមូលនិធិមនុស្សធម៌របស់ព្រះសហគមន៍មួយកាលពីចុងសប្តាហ៍មុន។
សម្តេចប៉ាបឡេអូបានមានបន្អូលថា ព្រះសហគមន៍កាតូលិកគឺជាកន្លែងរក្សាសេរីភាពខាងសាសនាសម្រាប់មនុស្សទាំងអស់ ហើយទ្រង់ក៏បានរំលេចឡើងពីសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាបុរីវ៉ាទីកង់ទីពីរថា សេរីភាពខាងសាសនាគឺជាសិទ្ធិដែលត្រូវតែទទួលស្គាល់ដោយគ្រប់ជាតិសាសន៍។
សម្តេចប៉ាបឡេអូក៏បង្ហាញនូវជំហរគាំទ្ររបស់ទ្រង់ដល់គ្រីស្តបរិស័ទក្នុងស្រុក ថា ការអនុញ្ញាតឱ្យជនជាតិភាគតិចក្លាយជាអ្នកបង្កើតសន្តិភាពក្នុងប្រទេសរបស់ពួកគេ ដូច្នេះពួកគេអាចក្លាយជា សញ្ញានៃការរស់នៅនៃភាពសុខដុមរមនាក្នុងសង្គម និងជាភាតរភាព ដោយបង្ហាញអ្នកជិតខាងរបស់ពួកគេថាពិភពលោកខុសគ្នាអាចធ្វើទៅបាន៕
Daily Program
