សម្តេចប៉ាបឡេអូទី១៤៖ ប្រកាសនូវប្រធានបទសម្រាប់ទិវាសន្តិភាពពិភពលោកឆ្នាំ២០២៦

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានប្រកាសរួចហើយនៅមូលបទស្នូលនៃទិវាសន្តិភាពពិភពលោកដែលនឹងរៀបចំនាឆ្នាំ២០២៦ខាងមុខ។
ប្រភពដដែលបានអះអាងថា នៅក្នុងទិវានោះ សម្តេចប៉ាបឡេអូបានជ្រើសរើសយកនូវមូលបទមួយគឺ “សន្តិភាពនៅជាមួយយើងទាំងអស់គ្នា”។
សម្តេចប៉ាបឡេអូ ទ្រង់បានលើកឡើងថា នេះគឺជាមូលបទ ដែលសន្តអាសនៈកំណត់ឡើងនៅលើថ្នាល ឆ្ពោះទៅរកសន្តិភាព ដោយពិភពលោកមួយ "គ្មានអាវុធ និងការកាត់រំសាយអាវុធ"។
ទាក់ទងនឹងមូលបទនេះ សន្តអាសនៈនឹងបោះពុម្ភឯកសារមួយចំនួន នៅក្នុងការគាំទ្រប្រធានបទដែលសម្តេចប៉ាបបានកំណត់ ភាពជាអ្នកដឹកនាំរបស់ព្រះជាម្ចាស់ ការរួបរួមនៃព្រះសហគមន៍ និងការស្វែងរកសន្តិភាព ក៏ដូចជាការអំពាវនាវជាច្រើនសម្រាប់ធានាការផ្សះផ្សារនៅក្នុងសង្គម៕
Daily Program
