សម្តេចប៉ាបឡេអូទី១៤៖ បើយើងមិនយំទេ សូម្បីតែព្រះជាម្ចាស់ក៏ទ្រង់មិនឮដែរ

សម្តេចប៉ាប ឡេអូទី១៤ បានមានបន្ទូលទៅកាន់គ្រីស្តបរិស័ទនៅថ្ងៃសាវនាការប្រចាំសប្តាហ៍កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ថា រាល់បញ្ហាទាំងអស់ប្រសិនបើយើងមិនយំមិនប្រកាសទេ សូម្បីតែព្រះជាម្ចាស់ក៏ទ្រង់បានជ្រាបដែរ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ករណីនេះសម្តេចប៉ាបឡេអូបានដំណាលនូវដំណើររឿងរបស់ពិការភ្នែកម្នាក់ដែលបានទទួលការសង្រ្គោះពីព្រះយេស៊ូ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា បុរសពិការភ្នែកនោះបានទទួលការសង្រ្គោះពីព្រះយេស៊ូមកពីបុរសរូបនោះស្រែកសុំជំនួយពីព្រះអង្គ ហើយនៅក្នុងករណីបុរសនោះមិនស្រែកទេ ទ្រង់ក៏មិនដឹងថា បុរសម្នាក់នោះកំពុងតែរងទុក្ខលំបាកឡើយ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ព្រះជាម្ចាស់ទ្រង់តែងតែស្តាប់អស់អ្នកដែលរងទុក្ខលំបាកពិតប្រាកដ ដូច្នេះហើយទើបទ្រង់យាងមកតែនៅពេលដែលយើងត្រូវការទ្រង់ដ៏ពិតប្រាកដ៕

Daily Program

Livesteam thumbnail