សម្តេចប៉ាបឡេអូទី១៤អាចយាងទស្សនកិច្ច៦ប្រទេសនៅក្នុងឆ្នាំ២០២៦

ប្រទេស៦ត្រូវបានគេរំពឹងថា​ សម្តេចប៉ាបឡេអូទី១៤នឹងយាងដំណើរទស្សនកិច្ចនៅក្នុងឆ្នាំ២០២៦។ នេះបើតាមការរំពឹងទុករបស់ទីភ្នាក់ងារព័ត៌មានកាតូលិក។

ប្រភពដដែលបានរាយការណ៌ថា ទោះបីជាកាលវិភាគនៃការយាង ដំណើរផ្លូវការមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ ប៉ុន្តែសម្តេចប៉ាបឡេអូបានបង្ហាញពីបំណងប្រាថ្នាចង់យាងទៅប្រទេសជាច្រើនក្នុងឆ្នាំ ២០២៦។​

ប្រទេសទាំងនេះ ត្រូវបានគេដឹងថា គឺមានអាល់ហ្សេរី អាហ្សង់ទីន អ៊ុយរូហ្គាយ ប៉េរ៉ូ ម៉ិកស៊ិក  និង អេស្បាញជាដើម។

អាល់ហ្សេរី ជាប្រទេសអាហ្វ្រិកដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយ សន្តអូគូស្តាំង ( St. Augustine) ដូច្នេះទីនោះនៅតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការជាផ្នែកមួយនៃដំណើរទស្សនកិច្ចដែលទ្រង់អាចនឹងធ្វើ។

ដោយឡែកអាហ្សង់ទីន និងអ៊ុយរូហ្គាយត្រូវបានលើកឡើងថាជាគោលដៅដែលអាចធ្វើទៅបាន រួមជាមួយនឹងដំណើរទស្សនកិច្ចរយៈពេលវែងទៅកាន់ប្រទេសប៉េរូ និងម៉ិកស៊ិក។ ក្រៅពីនេះ ទ្រង់ក៏មានបំណងយាងទស្សនកិច្ច ទៅកាន់ប្រទេសអេស្ប៉ាញនាពេលខាងមុខផងដែរ៕

Daily Program

Livesteam thumbnail