សម្តេចប៉ាបឡេអូទី១៤យាងទទួលជួបលោកស្រីអនុប្រធានាធិបតីវៀតណាម

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូទី១៤ បានយាងទទួលលោកស្រី អនុប្រធានាធិបតី វៀតណាម វូ ធី អាន ស្វាន (Vo Thi An Xuan) នៅបុរីវ៉ាទីកង់ កាលពីថ្ងៃទី ៣០ ខែមិថុនា កន្លងទៅនេះ។
ក្នុងកិច្ចពិភាក្សាយ៉ាងស្និទ្ធស្នាល នៅរដ្ឋលេខាធិការដ្ឋាននៃបុរីវ៉ាទីកង់ មេដឹកនាំទាំងពីរ វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងរវាង សន្តអាសនៈនិងវៀតណាម ជាពិសេសក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពីស្ថានភាពថ្នាក់ដឹកនាំកាតូលិកនៅវៀតណាម ព្រមទាំងបានគូសបញ្ជាក់អំពីការរួមចំណែករបស់វិហារកាតូលិកចំពោះសង្គមវៀតណាមផងដែរ។
នៅក្នុងជំនួបនោះ មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈផ្សេងៗ ទៅលើស្ថានភាពនយោបាយសង្គមរបស់ប្រទេស ក៏ដូចជាការវិវត្តន៍ក្នុងតំបន់ និងអន្តរជាតិ។
បន្ទាប់ពីបានចូលគាល់សម្តេចប៉ាបឡេអូរួច លោកស្រីក៏បានអញ្ជើញជួបជាមួយលោកអគ្គអភិបាលប៉ូល រីឆាតហ្គាឡាហ្គ័រ ( Paul Richard Gallagher) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិផងដែរ៕
Daily Program
