សម្តេចប៉ាបឡេអូទី១៤ប្រាប់លោកបូជាចារ្យនៅរ៉ូមថា ពួកលោកគឺជាកែវភ្នែករបស់ព្រះជាម្ចាស់

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅចុងសប្តាហ៍កន្លងទៅនេះសម្តេចប៉ាបឡេអូទី១៤ បានយាងស្វាគមន៍លោកបូជាចារ្យនៅក្នុងទីក្រុងរ៉ូមទាំងអស់ ហើយបានមានបន្ទូលថា អស់លោកបូជាចារ្យគឺជាកែវនេត្រារបស់ព្រះជាម្ចាស់។

សម្តេចប៉ាបឡេអូ បានលើកទឹកចិត្តលោកបូជាចារ្យឲ្យយកចិត្តទុកដាក់ថែរក្សានិងលើកកំពស់ការយកចិត្តទុកដាក់លើសេចក្តីស្រលាញ់របស់ព្រះវិហារនិងជួយព្រះជាម្ចាស់សាបព្រោះនូវក្តីស្រលាញ់ដល់ប្រជារាស្រ្តរបស់ទ្រង់ផងដែរ។

សម្តេចប៉ាបបានមានបន្ទូលថា "ទូលបង្គំជាខ្ញុំសូមអរគុណអ្នកសម្រាប់ការលះបង់របស់អស់លោកដែលបានលះបង់ដើម្បីបម្រើព្រះរាជាណាចក្ររបស់ព្រះជាម្ចាស់សម្រាប់ការងារប្រចាំថ្ងៃរបស់អស់លោកសម្រាប់សកម្មភាពសប្បុរសជាច្រើន ហើយក៏អរគុណចំពោះអ្នកដែលបានតស៊ូនៅជាមួយនឹងប្រជារាស្រ្តរបស់ព្រះជាម្ចាស់ទាំងអស់ "៕

Daily Program

Livesteam thumbnail