សម្តេចប៉ាបឡេអូទី១៤ចេញក្រិត្យទទួលមរណៈបុគ្គល៣រូបថ្មី

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បានចេញក្រិត្យទទួលស្គាល់មរណៈបុគ្គលបីរូប។
មរណៈបុគ្គលទាំងបីរូបនេះ គឺរួមមាន លោកអភិបាល អាឡិចហ្សាដ្រូ ឡាបាកា (Alejandro Labaca
) ជនជាតិអេស្បាញតែបានពន្លីព្រោះជំនឿនៅតំបន់ព្រៃអាម៉ាហ្សូននៅក្នុងប្រទេសអេក្វាឌ័រ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាម១៩៨៧។
លោកអភិបាលធ្លាប់ជាសាសនៈទូតនៅចិន ហើយត្រូវគេបណ្តេញចេញពីចិននៅថ្ងៃទី ១៩ ខែមេសាឆ្នាំ១៩២០។
បន្ទាប់មកគឺបងស្រី អ៊ីនណេ អារ៉េងហ្គោ (Inés Arango) ជាបងស្រី ជនជាតិកូឡំប៊ី ដែលគេដឹងថា បានពលីព្រោះតែ យកជំនឿការពារជនជាតិភាគតិច មួយក្រុមនៅក្នុងប្រទេស។
ហើយចុងក្រោយនោះ គឺ លោកអភិបាល ម៉ាសូវ ម៉ាគិល (Matthew Makil) ដែលជាលោកអភិបាលនៃព្រះសហគមន៍មួយនៅឥណ្ឌា ដែលបានពលីនៅថ្ងៃទី ២៦ ខែមករា ឆ្នំា១០១៤៕
Daily Program
