សម្តេចប៉ាបឡេអូទី១៤ចូលរួមអំណរសប្បាយជាមួយនឹងក្រុមគ្រួសារបុគ្គលិកវ៉ាទីកង់ទាំងអស់

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចប៉ាបឡេអូទី១៤ បានយាងចូលរួមអំណរសប្បាយជាមួយនឹងបងប្អូនគ្រីស្តបរិស័ទដែលជាក្រុមគ្រួសារបុគ្គលិកនៅបុរីវ៉ាទីកង់ទាំងអស់។​

សម្តេចប៉ាបឡេអូបានមានបន្ទូលខ្លីៗពីពិធីជួបជុំនោះថា ចូរយើងអបអរសាទរភាពសប្បាយរីករាយចំពោះឱកាសនៃការក្លាយជាគ្រួសារនៃការរួបរួមនៅពេលនេះ។

សម្តេចប៉ាបឡេអូបានមានបន្ទូលទាំងញញឹមទៅកាន់ហ្វូងមនុស្សគ្រប់វ័យថា " ព្រះជាម្ចាស់ មានអារម្មណ៍ស្រលាញ់អ្នកទាំងអស់ដូចដែលម៉ាក់ និងប៉ារបស់អ្នកទាំងអស់គ្នាស្រឡាញ់អ្នកទាំងអស់គ្នាដូចៗគ្នាដែរ។

សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា នៅពេលដែលយើងទាំងអស់គ្នាជួបជុំគ្នាបែបនេះ យើងពិតជាស្រឡាញ់គ្នាទៅវិញទៅមក ពីព្រោះយើងទាំងអស់គ្នាបង្កើតក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ជាមួយបងប្រុសរបស់យើង មិត្តល្អបំផុតរបស់យើង។

សម្តេចប៉ាប​បានមានបន្ទូល​បន្ថែម​ថា​ ចូរយើង​បើក​ចិត្ត​ឲ្យ​ទូលាយ យើង​ចង់​រស់​នៅ​ពេល​ដ៏​ស្រស់​ស្អាត​នេះ​។

សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា ភាព​រីករាយ​នៃ​ការ​ក្លាយ​ជា​គ្រួសារ ភាព​រីករាយ​នៃ​ការ​រួបរួម ការ​ក្លាយ​ជា​មិត្ត​នឹង​គ្នាជា​ពិសេស​អំណោយ​នៃ​ជីវិត អំណោយ​នៃ​គ្រួសារ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើងគឺជាវត្ថុដ៏ពិសេសបំផុង៕

Daily Program

Livesteam thumbnail