សម្តេចប៉ាបឡេអូទី១៤កំណត់កាលបរិច្ឆេទតែងតាំងជនដែលមានសុភមង្គល៧រូប

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤បានកំណត់យកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ​២០២៥ ខាងមុខដើម្បីតែងតំាងជនដែលមានសុភមង្គលបំផុត៧រូប។

ប្រភពដដែលបានបន្តថា ពិធីតែងតាំងនេះគ្រោងនឹងរៀបចំឡើងត្រូវនឹងថ្ងៃកំណើតព្រហ្មចារនីម៉ារី។

ជនដែលមានសុភមង្គលដែលនឹងត្រូវបានប្រកាសដោយសម្តេចប៉ាបឡេអូនៅពេលខាងមុខ នេះរួមមាន លោកបូជាចារ្យ ស៊ូក្រាឡាហ្វ ម៉ាឡូយ៉ាន ជាបូជាចារ្យជនជាតិអាមេនី និង ជាមរណៈបុគ្គលដែលបានស្លាប់នៅក្នុងឆ្នាំ១៩១៥។ លោក សិលា តូ រ៉ូត ដែលជាគ្រូអប់រំជំនឿជនជាតិ ប៉ាពួរដែលបានទទួលមរណៈភាពនៅឆ្នាំ ១៩៤៥។បងស្រី វាំងសេនហ្សា ម៉ារី ប៉ូឡូនី ស្ថាបនិកក្រុមបងស្រីមេត្តករុណា វេរ៉ូណា (Verona)

ក្រៅពីនោះមាន បងស្រី ម៉ារី ដែល ម៉ុង កាមេឡូ រេនឌីលេស ម៉ាទីណា  ស្ថាបនិកនៃក្រុមបងស្រីអ្នកបំរើព្រះយេស៊ូ។ បងស្រី ម៉ារី ត្រូនខាទី សមាជិកក្រុមបុត្រីនៃបងស្រីជួយគ្រីស្តបរិស័ទ ( Mary Help of Christians)។វេជ្ជបណ្ឌិត ចូសេ ហ្គ្រីហ្គោរីយូ ហ្វឺណាន់ដេ ស៊ីស្នេរ៉ូស  ជនជាតិ វេណេស៊ុយអេឡា ត្រូវបានគេស្គាល់ថាជា "វេជ្ជបណ្ឌិតនៃអ្នកក្រ"  និង បងស្រី បាតូឡូ ឡូនហ្គោ  ជនជាតិអ៊ីតាលី។

ក្រុមលោកបូជាចារ្យ​ បងស្រី និង សកម្មជនសង្គមទាំងអស់គឺសុទ្ធតែជាអ្នកដែលមានការលះបង់ខ្ពស់ចំពោះព្រះគ្រីស្ត៕

Daily Program

Livesteam thumbnail