សម្តេចប៉ាបស្វាគមន៍សហគម៍គ្រីស្តបរិស័ទហ្វីលីពិននៅក្នុងប្រទេសអេស្ប៉ាញ

ថ្លែងទៅកាន់តំណាងសហគមន៍ហ្វីលីពីនដែលរស់នៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០២៤ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសម្តែងនូវសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចរបស់ពួកគេមកកាន់បុរីវ៉ាទីកង់។

សម្តេច​ប៉ាប​បាន​សង្កត់​ធ្ងន់​ ហ្វីលីពីនគឺជាព្រះសហគមន៍កាតូលិកដែលមានជំនឿរឹងមាំ ​យ៉ាង​ល្អប្រសើរមួយ ប៉ុន្តែក៏ត្រូវការចាំបាច់កសាងនិងពង្រឹងការអប់រំជំនឿបន្ថែមទៀតដើម្បីឲ្យហ្វីលីពិនជាកន្លែងដ៏កក់ក្តៅសម្រាប់គ្រិស្តបរិស័ទ ។

មកដល់ពេលនេះ អេស្ប៉ាញគឺជាប្រទេសមួយដែលមានសហគមន៍ ជនជាតិហ្វីលីពីនជាង ២សែននាក់ ដូច្នេះហើយទ្រង់ក៏បានលើកទឹកចិត្តឲ្យពួកគេបន្តកសាងនូវព្រះសហគមន៍ដ៏រឹងមាំមួយសម្រាប់ប្រជានុរាស្រ្តរបស់ព្រះជាម្ចាស់បន្តទៀត ។​

នាឱកាសនោះ សម្តេចប៉ាបក៏បានរំលឹកដល់សន្ត ឡូរ៉េនហ្សូ រៀ  (St. Lorenzo Ruiz) ដែលគេដឹងថា គឺជាគ្រិស្តបរិស័ទតំបូងគេដែលបានប្រកាសដំណឹងល្អនៅហ្វីលីពីន កាលពីអំឡុងឆ្នាំ១៦០០​។

Daily Program

Livesteam thumbnail