សម្តេចប៉ាបស្វាគមន៍ភរិយានិងម្តាយជនជាតិអ៊ុយក្រែន ហើយរួមគ្នាអំពាវនាវឱ្យមានសន្តិភាព

នៅមុនប្រារព្ធពិធីបុណ្យរំលឹកដល់សន្តសិលា និងសន្តប៉ូល នាពេលខាងមុខ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានស្វាគមន៍ដល់ក្រុមស្រ្តីជាភរិយានិងជាម្តាយជនជាតិអ៊ុយក្រែនដែលបានមកដល់ទីក្រុងរ៉ូម ហើយបានរួមគ្នាអធិស្ឋាន ដើម្បីសន្តិភាពក្នុងប្រទេសនេះនឹងប្រទេសដែលកំពុងតែមានវិបត្តិ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានជួបជាមួយនឹងក្រុមស្រ្តីជនជាតិអ៊ុយក្រែនទាំងនេះ បន្ទាប់ពីកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ដែលទ្រង់បានរៀបចំឡើងនៅទីលានសន្តសិលា ។

សម្តេចប៉ាបបានធ្វើការអំពាវនាវសុំសន្តិភាព ចំពេលសង្រ្គាមដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោក ហើយទ្រង់នឹងបន្តរហូត ដោយរួមទាំងអំឡុងពេលដែលគ្រិស្តបរិស័ទនឹងរួមគ្នារៀបចំពិធីរំលឹកដល់សន្តសិលានិងសន្តប៉ូល នៅថ្ងៃទី ២៩  ខែមិថុនាខាងមុខ។

សម្តេចប៉ាបបានទូល ​អង្វរ សូម​ឲ្យគ្រប់គ្នាធ្វើយ៉ាងណាជួយរកដំណោះស្រាយជួយសង្រ្គោះពលរដ្ឋដែលកំពុងតែ ​រង​គ្រោះ​ដោយ​សង្គ្រាមនៅ អ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល និង​មីយ៉ាន់ម៉ា ដែល​រង​ទុក្ខ​វេទនា ដើម្បី​ឲ្យ​ពួកគេ​អាច​រក​បានច្រកនៃ​សន្តិភាព​ឆាប់ៗ​នេះ»។

ជាងនេះទៅទៀត សម្តេច​ប៉ាប ក៏បាន​អំពាវនាវគ្រិស្តបរិស័ទគ្រប់គ្នាធ្វើជា​សាក្សី​នូវ​ភាពស្រស់ស្អាត​នៃ​ដំណឹងល្អ​គ្រប់​ទីកន្លែង ដោយគ្មានសង្រ្គាមនិងអំពើហិង្សា ។

Daily Program

Livesteam thumbnail