សម្តេចប៉ាបស្នើឲ្យអ្នកឯកទេសផ្សព្វផ្សាយគួរជាស្ពាននៃទំនាក់ទំនង
នៅក្នុងពេលជួបជាមួយអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយរបស់បុរីវ៉ាទីកង់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ទ្រង់ចង់ឲ្យអ្នកផ្សព្វផ្សាយទាំងអស់ជួយបង្រៀននិងផ្តល់សារដល់មនុស្សឱ្យចាកចេញពីភាពជាខ្លួនឯង និងបង្កើតកន្លែងសម្រាប់អ្នកដទៃ។
សម្តេចប៉ាប មានបន្ទូលថា អ្នកផ្សព្វផ្សាយទាំងអស់ត្រូវបង្កើតស្ពាន ខណៈដែលមនុស្សជាច្រើនព្យាយាមបង្កើតជញ្ជាំង ដើម្បីជំរុញសហគមន៍ដែលមានការបែងចែកទាំងនេះ ចេះចូលរួមជាមួយគ្នា។
សម្តេចប៉ាប កត់សម្គាល់សេចក្តីទាំងនេះនៅក្នុងកិច្ចប្រជុំជាមួយអ្នកចូលរួមនៅក្នុងសន្និបាតពេញអង្គនៃ ក្រសួងទទួលបន្ទុកប្រព័ន្ធផ្សព្វផ្សាយ ដែលប្រមូលផ្តុំនូវស្ថាប័នទំនាក់ទំនងទាំងអស់របស់បុរីវ៉ាទីក់រួមទាំងសារព័ត៌មានវ៉ាទីកង់ញូវ ផងដែរ។
ទ្រង់បានបន្ថែមសំណើរមួយថា ការទំនាក់ទំនងរបស់បុរីវ៉ាទីកង់គួរតែលើកកម្ពស់សេចក្តីករុណា និង ក្តីស្រលាញ់។
សម្តេចប៉ាបបានមានបន្ទូលថា នៅក្នុងបរិបទនៃសង្រ្គាម វិសមភាពសេដ្ឋកិច្ចសង្គម ការប្រើប្រាស់ និងបច្ចេកវិជ្ជាបន្សាបមនុស្ស ជួយបុគ្គលម្នាក់ៗឱ្យស្វែងយល់ឡើងវិញនូវអ្វីដែលសំខាន់បំផុត និងចាំបាច់បំផុតគឺបេះដូង។
សម្តេចប៉ាបមានបំណងចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយ ជាឯកអគ្គរដ្ឋទូតនៃសេចក្តីពិត យុត្តិធម៌ និងសន្តិភាព។សម្តេចប៉ាបបានសង្កត់ធ្ងន់ថា អ្នកផ្សព្វផ្សាយ ទាក់ទងនិងព្រះសហគមន៍មិនគួរភ្លេចអត្តសញ្ញាណសាសនារបស់ពួកគេឡើយ។
ទ្រង់បានសង្កត់ធ្ងន់ថា ប្រសិនបើយើងគិត និងធ្វើសកម្មភាពតាមស្តង់ដារនយោបាយ ឬអាជីវកម្ម នោះយើងមិនមែនជាស្ថាប័នរបស់ព្រះសហគមន៍ ទេ។ ប្រសិនបើយើងអនុវត្តលក្ខណៈវិនិច្ឆ័យខាងលោកិយ ឬកាត់បន្ថយរចនាសម្ព័ន្ធរបស់យើងចំពោះការិយាធិបតេយ្យ នោះយើងមិនមែនជាស្ថាប័នដើម្បីប្រកាសដំណឹងល្អឡើយ៕