សម្តេចប៉ាបស្នើយុវវ័យឲ្យចាកពីតំបន់ផាសុខភាព​ ហើយរួមដំណើរកសាងសន្តិភាព

នៅក្នុងទូរសាដែលរៀបចំឡើងសម្រាប់ទិវាយុវជនពិភពលោកលើកទី៤០ សម្តេចប៉ាបឡេអូទី១៤ បានរំលឹកយុវជនកាតូលិកថា ក្នុងនាមជាគ្រីស្តបរិស័ទពួកគេមានទំនួលខុសត្រូវក្នុងការឈរជាមួយអ្នកដែលរងទុក្ខនិងក្លាយជាស្ថាបត្យករ​សកម្មនៃសន្តិភាព។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបាន​ឲ្យ​យុវជន​ចង​មិត្ត​ជា​មួយ​​ព្រះយេស៊ូ ដើម្បីទទួល​​ព្រះ​អំណោយទានមួយ និងការប្តេជ្ញាចិត្ត ក្លាយជាអ្នកកសាងសង្គមដោយសន្តិភាពនិងភាតរភាព។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅពេលដែលយើងកំពុងតែរស់នៅក្នុងតំបន់​ផាសុខភាព​ ប៉ុន្តែសូមយើងកុំភ្លេចមិត្តភក្តិរបស់យើងដែលកំពុងប្រឈម​នឹង​អំពើ​ហិង្សា ដោយ​អាវុធ បែក​ពី​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​បង្ខំ​ឲ្យ​ធ្វើ​ចំណាកស្រុក ឬ​ភៀសខ្លួន។

សម្តេចឡេអូបានជំរុញយុវវ័យឱ្យយកឈ្នះលើភាពព្រងើយកន្តើយ និងភាពខ្ជិលច្រអូសខាងវិញ្ញាណ ហើយខិតខំប្រឹងប្រែងដើម្បីបណ្តុះចំណងមិត្តភាព និងភាតរភាព ដោយធ្វើការរួមគ្នាដើម្បីកសាងជីវភាពថ្មីសម្រាប់ទាំងអស់គ្នា។

សម្តេចប៉ាបឡេអូបានលើកទឹកចិត្តថា ចូរ​ធ្វើ​ផែនការ​ដើម្បី​លុប​បំបាត់​វិសមភាព និង​ផ្សះផ្សា​សហគមន៍​ដែល​បែក​បាក់​គ្នា និង​រង​ការ​គាប​សង្កត់៕

Daily Program

Livesteam thumbnail