សម្តេចប៉ាបសរសេរអត្ថបទពន្យល់អំពី អក្សរសិល្ប៍អប់រំចិត្ត និងគំនិត
សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសរសេរ នូវលិខិតមួយផ្ញើជូនទៅកាន់អស់បេក្ខជនដែលកំពុងតែត្រៀមខ្លួនស្ម័គ្រចិត្ត ដាក់កាយនិងអប់រំចិត្តគំនិតក្លាយជាអ្នកបម្រើព្រះសហគមន៍ថា តម្លៃនៃការអានប្រលោមលោក និងកំណាព្យជាផ្នែកនៃផ្លូវឆ្ពោះទៅរកភាពចាស់ទុំផ្ទាល់ខ្លួន” ពីព្រោះការអានសៀវភៅគឺជាការជួយបើកចន្លោះខាងក្នុងថ្មីនៅក្នុងចិត្ត និងជួយដល់ការទប់ទល់ចំពោះការប្រឈមមុខនឹងជីវិតនិងយល់ពីអ្នកដទៃ។
សម្តេចប៉ាបបានសរសេរថា សៀវភៅដ៏ល្អមួយអាចធ្វើឲ្យអ្នកអានបើកចិត្ត ជំរុញបេះដូង និងរៀបចំជីវិតឲ្យទៅតាមគោលដៅដែលប៉ងប្រាថ្នា។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ប្រើប្រាស់លិខិតនេះមានគោលបំណងលើកទឹកចិត្ត "សេចក្តីស្រឡាញ់ថ្មីសម្រាប់ការអាន" និង"ដើម្បីស្នើសុំការផ្លាស់ប្តូររបៀបនៃការអាន "។
ទ្រង់បានបន្តថា ការអានពិតជាមានប្រយោជន៍ សង្កត់ចិត្តដល់បេក្ខជនដែលនឹងក្លាយជាបព្វជិត ដូច្នេះហើយសូមចូលរួមគាំទ្រ ការអានស្នាដៃអក្សរសាស្ត្រ។ ដោយសារអក្សរសិល្ប៍អាចអប់រំ "ចិត្ត និងគំនិតរបស់គ្រូគង្វាល" ដល់ "ការអនុវត្តដោយសេរី និងបណ្តាលឲ្យមានចិត្តរាបសារ ហើយប្រើប្រាស់ ហេតុនិងផល ក៏ដូចជាមានគោលជំហរច្បាស់លាស់ ទទួលស្គាល់ប្រកបដោយផ្លែផ្កានៃភាពខុសគ្នានៃភាសារបស់មនុស្ស" ដូច្នេះការពង្រីកការយល់ដឹងរបស់មនុស្ស និងនាំទៅរកការបើកចំហខាងវិញ្ញាណកាន់តែច្រើន។
ជាងនេះទៅទៀត ភារកិច្ចរបស់អ្នកជឿ និងរបស់បូជាចារ្យ ជាពិសេសគឺត្រូវប៉ះដួងចិត្តរបស់មនុស្សសម័យនេះ ដើម្បីឱ្យពួកគេមានការរំជើបរំជួល និងបើកចំហមុនពេលការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។
សម្តេចប៉ាបបានបន្តថា ការរួមចំណែកដែលអក្សរសិល្ប៍ និងកំណាព្យអាចផ្តល់ជូនគឺ មានតម្លៃមិនអាចប្រៀបផ្ទឹមបានពីព្រោះមនុស្សធ្លាប់លះបង់ខ្លួនឯងក្នុងការអានឱ្យបានញឹកញាប់ជាមនុស្សដែលពោរពេញដោយសតិ៕