សម្តេចប៉ាបសម្តែងភាពសោកសៅចំពោះកុមារដែលអស់ជីវិតដោយខ្មាន់កាំភ្លើង
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីថ្ងៃអាទិត្យ បានសម្តែងការសោកសៅចំពោះកុមារៗនានាដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងសង្គ្រាមនិងអំពើហិង្សានានា ហើយទ្រង់បានបន្តអធិស្ឋានសុំឲ្យមានបទឈប់បាញ់និងបញ្ឈប់អំពើហិង្សានានា ។
វ៉ាទីកងញូវបានរាយការណ៍ថា នៅថ្ងៃដែលបងប្អូនគ្រិស្តបរិស័ទ រៀបចំបុណ្យព្រះយេស៊ូប្រសូតសម្តេចប៉ាប បានអំពាវនាវឱ្យមានបទឈប់បាញ់នៅលើសមរភូមិសង្រ្គាមទាំងអស់ ហើយមានបន្ទូលរំលឹក សារឡើងវិញនូវសារសន្តិភាព ក្តីសង្ឃឹម និងការផ្សះផ្សាសម្រាប់ទឹកដីដែលកំពុងតែមានសង្រ្គាមនានា ដោយរួមទាំងអ្វីដែលបានកើតមានឡើងកន្លងមដូចជាប្រទេស មូហ្សំប៊ិក មួយទៀត ។
សម្តេចប៉ាប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអស់អ្នកដែលស៊ូទ្រាំនឹងការរងទុក្ខដោយសារសង្រ្គាម និងអំពើហិង្សា។
សម្តេចប៉ាបបានចងចាំប្រទេសម៉ូហ្សំប៊ិក ដែលក្លាយជាប្រទេសថ្មីនៅក្នុងបញ្ជីពាក់ព័ន្ធនឹងអំពើហិង្សាដែលបង្កឡើងដោយសារតែបញ្ហានៅចន្លោះភាពក្រីក្រ និងអំពើហិង្សា ។
សម្តេចប៉ាបបានអធិដ្ឋានសុំឲ្យគ្រប់ភាគីតាំងអស់រកឲ្យឃើញនូវច្រកនៃ ការសន្ទនា និងការស្វែងរកប្រយោជន៍រួម ដែលគាំទ្រដោយជំនឿ និងឆន្ទៈល្អ អាចយកឈ្នះលើការមិនទុកចិត្ត និងការមិនចុះសម្រុងគ្នា"។
នៅក្នុងឱកាសនោះសម្តេចប៉ាបក៏បានថ្កោលទោសចំពោះអំពើហិង្សាគ្របទម្រង់លើកុមារ ស្លូតត្រង់ក្នុងតំបន់ជម្លោះផ្សេងៗ៕