សម្តេចប៉ាបសង្ឃឹមថា សមុទ្រមេឌីទែរ៉ាណេ លែងជាកន្លែងបញ្ចុះសពជនអន្តោប្រវេសន៍តទៅទៀត

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារជាវីដេអូផ្ញើជូនយុវវ័យដែលកំពុងតែជួបជុំគ្នានៅក្នុងកិច្ចប្រជុំ​នាទីក្រុង ទីរ៉ាណា នៅក្នុងប្រទេសអាល់បានីនៅថ្ងៃទី​១៧ ខែកញ្ញ ឆ្នាំ២០២៤ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានអធិដ្ឋានសូមឱ្យសមុទ្រមេឌីទែរ៉ាណេលែងជាកន្លែងបញ្ចុះសពនរណាបន្ថែមទៀត ។​

នៅក្នុងសារនោះសម្តេចប៉ាបបានលើកទឹកចិត្ត ឲ្យអស់អ្នកដែលចូលរួមគឺត្រូវតែស្វះស្វែងរកនិន្នាការប្រកបដោយសន្តិភាព ឯកភាព និងភាតរភាព ។

នៅក្នុងសារជាវីដេអូទៅកាន់អ្នកចូលរួមនៃកិច្ចប្រជុំ សម្តេចប៉ាប បានរំលឹកដល់យុវជននៃប្រទេសអាល់បានីនិងតំបន់មេឌីទែរ៉ាណេឲ្យពួកគេចូលរួមឲ្យបានកាន់តែទូលំទូលាយនូវការលើកកំពស់ការទទួលខុសត្រូវ និងតួនាទីរបស់ពួកគេក្នុងការរៀបចំអនាគតនៃសហគមន៍របស់ពួកគេ។

សម្តេចប៉ាបបានមានបន្ទូល ថា អ្នកគឺជាមនុស្សជំនាន់ថ្មីនៃប្រទេសអាល់បានី ហើយអ្នកក៏ជាមនុស្សជំនាន់ថ្មីនៅសមុទ្រមេឌីទែរ៉ាណេ ដូច្នេះ អ្នកក៏ ជាអនាគតនៃតំបន់មេឌីទែរ៉ាណេដែលគួរតែចូលរួមនៅក្នុង សកម្មភាពលើកកំពស់សន្តិភាពនិង​ឯកភាព ។

សម្តេចប៉ាបបានមានបន្ទូលថា សន្តិភាពនិងឯកភាពត្រូវតែត្រូវបានកសាង រួមគ្នាជាមួយនឹងចេតនា និងសកម្មភាពជាក់ស្តែង៕

Daily Program

Livesteam thumbnail