សម្តេចប៉ាបលើកទឹកចិត្ត ឲ្យក្រុមសាសនាទូត សាឡេស៊ាន ពង្រឹងការ​អប់រំ​យុវវ័យអំពីជំនឿ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានលើកទឹកចិត្តឲ្យក្រុមសាសនទូតសាឡេស៊ានឲ្យបន្តខិតខំពង្រឹងការអប់រំយុវវ័យអំពីជំនឿ។

វ៉ាទីកង់់ញូវបានរាយការណ៍ថា នៅក្នុងសារដែលទ្រង់ផ្ញើរជូនសមាជិកនៃក្រុមសាសនាទូតនេះដែលបានកំពុងតែរៀបចំកិច្ចប្រជុំស្របពេលជាមួយនឹងខួបលើកទី ១៥០ នៃបេសកកម្មដំបូងរបស់ស្ថាបនិករបស់ក្រុមមកកាន់ ប្រទេសអាហ្សង់ទីន។

សម្តេចប៉ាបបានលើកទឹកចិត្តឲ្យក្រុមសាសនទូតនេះ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង របស់ពួកគេចំពោះព្រះគ្រីស្ទ និងការលះបង់ដើម្បីអប់រំយុវជន។

មកដល់ពេលនេះក្រុមសាសនទូតសាឡេស៊ាន ត្រូវបានគេដឹងថា គឺជាអ្នកដែលបានប្រកាសដំណឹងល្អ ហើយតែងតែយកចិត្តទុកដាក់នឹងកិច្ចការអប់រំ និង បង្រៀនមនុស្សអំពីការគ្រប់គ្រងដោយ ដែលនឹងរួមចំណែកដល់ការកសាងមូលធនដល់សង្គមនុស្ស៕

Daily Program

Livesteam thumbnail