សម្តេចប៉ាបលើកទឹកចិត្តអ្នកបន្តវេនពង្រឹងជំនឿបន្តទៅមុខ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូតាមរយៈសារទៅកាន់ថ្ងៃចុងក្រោយនៃការរៀបចំមហាសន្និបាតព្រះសហគមន៍កាតូលិក នៅបុរីវ៉ាទីកង់កាលពីពេលថ្មីៗនេះ បានលើកទឹកចិត្តឲ្យអ្នកបន្តវេននៃព្រះសហគមន៍បន្តពង្រឹងជំនឿង និងសកម្មភាពប្រកាសដំណឹងល្អ  ដោយក្លាហាន។

នៅក្នុងសារជាវីដេអូ សម្តេចប៉ាបបានប្រៀបធៀបអ្នកបន្តវេនរបស់ព្រះសហគមន៍ ទៅនឹងទឹកដែលជាប្រ ភពទ្រទ្រង់ជីវិតមិនអាចខ្វះបាន។ លោក​បាន​មាន​ប្រសាសន៍​ថា ៖​«ពេល​ទឹក​ហូរ វា​ល្អ ប៉ុន្តែ​ពេល​ទឹក​ឈប់ហូ យើងក៏​នឹងអាច​បញ្ចប់ជីវិតបានដែរ»។

សម្តេចប៉ាបបានលើកទឹកចិត្តឲ្យអ្នកបន្តវេនដែលជាយុវជនមានឱកាសចូលរួមនៅក្នុងមហាសន្និបាតព្រះសហគមន៍កាតូលិកថា ទឹកកាលណាឈប់ហូរវាពោរពេញដោយការបំពុល ដូច្នេះសង្គមមនុស្សកាលណា លែងមានសកម្មភាពវាក៏ដូចជាទឹកដែលឈប់ហូរដែរ មនុស្សនឹងពោរពេញដោយការបំពុល ។

ដើម្បីជៀសវាងបញ្ហានេះ សម្តេចប៉ាបបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តដំណើរទៅមុខ ហើយបន្តដើរដោយភាពក្លាហាន និងរីករាយ។

មហាសន្និបាតព្រះសហគមន៍ដែលបានរៀបចំនៅបុរីវ៉ាទីកង់កាលពីពេលថ្មីៗនេះ មានការចូលរួមប្រមាណជា ៣៦៨ នាក់ នៅក្នុងនោះ មានកាឌីណាល់ លោកអភិបាលនៃព្រះសហគមន៍ ទេវវិទូ សាស្រ្តាចារ្យ និង និស្សិតមហាវិទ្យាល័យកាតូលិកមួយចំនួន នៅក្នុងនោះក៏មានយុវជនដែលមានអាយុជាង២០ ឆ្នាំផងដែរ៕

Daily Program

Livesteam thumbnail