សម្តេចប៉ាបលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងពង្រឹងជំនឿនៅអឺរ៉ុប

សម្តេចប៉ាបឡេអូទី១៤ ជួបជាមួយប្រធាន និងអនុប្រធានក្រុមប្រឹក្សាអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអឺរ៉ុប។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបនោះ សម្តេចប៉ាបឡេអូ និង ក្រុមលោកអភិបាលនៃព្រះសហគមន៍អ៊ឺរ៉ុប បានពិភាក្សាផ្លាស់ប្តូរយោបល់ ពាក់ព័ន្ធនឹងកិច្ចសន្ទនាសន្តិភាព និង បញ្ហាប្រឈមនាននៅក្នុងដំណើរប្រកាសដំណឹងល្អនៅអឺរ៉ុប។

ជំនួបដែលបានរៀបចំឡើងនៅចុងសប្តាហ៍កន្លងទៅ គឺជាការ បញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ព្រះសហគមន៍កាតូលិកចំពោះការសន្ទនាប្រកបដោយធម៌ ការចូលរួមប្រជុំ និងការផ្សាយដំណឹងល្អនៅទូទាំងទ្វីបអឺរ៉ុប។

លោកអគ្គអភិបាល ជីនតារ៉ាស ហ្រ្គោសា (Gintaras Grušas ) ប្រធានក្រុមប្រឹក្សាអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអឺរ៉ុបឲ្យដឹងថា ក្នុងកម្មវិធីនេះ លោកបានបង្ហាញនូវសារៈសំខាន់ដែលព្រះសហគមន៍កាតូលិកនៅអឺរ៉ុប ​បាន​ពិភាក្សា​ពី​ការ​ប្ដេជ្ញា​ចិត្តលើកកំពស់ការប្រកាសដំណឹងល្អ តាមស្មារតីនៃក្របខ័ណ្ឌថ្មីសម្រាប់ ការធ្វើការរួមគ្នាដើម្បីការរួបរួមរបស់ពួកគ្រីស្ទាន ជាពិសេសនៅអឺរ៉ុប"។

លោកអគ្គអភិបាលក៏បាន បង្ហាញពីកង្វល់ដ៏ធ្ងន់ធ្ងរជុំវិញសង្គ្រាម និងជម្លោះនៅមជ្ឈិមបូព៌ា និងអឺរ៉ុប៕

Daily Program

Livesteam thumbnail