សម្តេចប៉ាបលើកទឹកចិត្តគ្រីស្តបរិស័ទឥណ្ឌូនេស៊ីឲ្យបន្តវប្បធម៌ការសន្ទនា និងសុខដុមនីយកម្ម

សម្តេចប៉ាប ឡេអូទី១៤បានយាង ជួបសំណេះសំណាល ជាមួយនឹងគ្រីស្តបរិស័ទ​ កាតូលិក​មកពីប្រទេសឥណ្ឌូណេស៊ី ដែលរស់នៅក្នុងទីក្រុងរ៉ូម ដើម្បីប្រារព្ធខួបលើកទី ១​នៃការធ្វើដំណើររបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង សន្តអាសនៈនិងឥណ្ឌូនេស៊ី។

នៅក្នុងសុន្ទរកថា​ដែលបានធ្វើនាពេលថ្មីៗនេះ សម្តេចប៉ាបឡេអូបានរំលឹកថា សន្តអាសនៈបានបោះជំហាន ជាមួយប្រជាជាតិមួយនេះនៅអាស៊ីអាគ្នេយ៍ចាប់តាំងពីទទួលបានឯករាជ្យ។

សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា ចំណង​មិត្តភាព​ទាំង​នោះ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ការ​គោរព ការ​សន្ទនា និង​ការ​ប្ដេជ្ញា​ចិត្ត​រួម​ដើម្បី​សន្តិភាព និង​ភាព​សុខដុមនីយកម្ម។

សម្តេច​ប៉ាប ឡេអូ បាន​រំឭក​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី ថាជា​ដំណើរ​ទស្សនកិច្ច​ដ៏​ពិសេស​មួយ​ដែល​ធ្វើ​ឲ្យ​ចំណងមិត្តភាព​កាន់តែ​ស៊ីជម្រៅ​៕

Daily Program

Livesteam thumbnail