សម្តេចប៉ាបលុបចោលកម្មវិធីប្រចាំថ្ងៃដោយសារជំងឺគ្រុនផ្តាសាយ

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានលុបចោលកម្មវិធី របស់ទ្រង់ ដែលគ្រោងធ្វើនៅថ្ងៃចន្ទ ដោយសារជំងឺគ្រុនផ្តាសាយ ដែលជាវិធានការប្រុងប្រយ័ត្ន មុនពេលដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសលុចសំបួរ និងបែលហ្សិកនាពេលខាងមុខ។

ការិយាល័យព័ត៌មានសន្តអសនៈ បានប្រកាសថា កម្មវិធីទាំងអស់របស់សម្តេចប៉ាប ដែលគ្រោងធ្វើនៅថ្ងៃទី ២៣ ខែកញ្ញា ត្រូវបានលុបចោល ដោយសារទ្រង់មានជំងឺផ្តាសសាយ តែទោះជាយ៉ាងណាអាការៈរបស់ទ្រង់មិនធ្ងន់ធ្ងរឡើយ ។

សេចក្តីថ្លែងការណ៍បានអះអាងថា សម្តេចប៉ាបកំពុងទទួលរងជំងឺគ្រុនផ្តាសាយកម្រិតស្រាល ហើយបានជ្រើសរើសការសម្រាក មុនពេលយាងដំណើរទស្សនកិច្ចរបស់ទ្រ្ង នៅក្រៅប្រទេសនាពេលខាងមុខ។

ប្រភពដដែលបានបញ្ជាក់ថា "ដោយសារស្ថានភាពដូចជំងឺផ្តាសាយស្រាល និងជាវិធានការប្រុងប្រយ័ត្ន ពិចារណាលើដំណើរទស្សនកិច្ចនាពេលខាងមុខ កម្មវិធីរបស់សម្តេចប៉ាប ដែលគ្រោងធ្វើនៅថ្ងៃនេះត្រូវបានលុបចោល" ។

តាមការគ្រោងទុកសម្តេច​ប៉ាប នឹង​ត្រូវ​ធ្វើ​ដំណើរ​ទស្សនៈកិច្ចជាថ្មីនៅ ​ប្រទេស​លុចសំបួរ និង​បែលហ្ស៊ិក ចាប់ពីឲ ​ថ្ងៃ​ទី ២៦ដល់ទី ២៩ ខែ​កញ្ញាឆ្នាំ២០២៤ ។​

Daily Program

Livesteam thumbnail