សម្តេចប៉ាបរួម​តុ​អាហារជាមួយនឹងទុរគតជន១៣០០នាក់

នៅក្នុងពេលដែលបុរីវ៉ាទីកង់បានរៀបចំទិវាពិភពលោកសម្រាប់អ្នកក្រ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ រៀបចំអាហា​រថ្ងៃត្រង់និងនិងទទួលទានជាមួយពួកគេ ចំនួន ១៣០០នាក់។ នេះបើតាមសេចក្តីរាយការណ៍របស់ វ៉ាទីកង់ញូវ ។​

ប្រភពដដែលបានបន្តថា ព្រឹត្តិការណ៍នេះ បានក្លាយជាពិធីជាប្រចាំមួយ របស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នាថ្ងៃទី ១៧ ខែវិច្ឆិកា ហើយលើកនេះ គឺជាលើកទី៨ ហើយ ចាប់តាំងពីសម្តេចប៉ាបបានបង្កើតព្រឹត្តិការណ៍នេះឡើង នៅក្នុង ២០១៧ ហើយវានឹងមិនខុសពីឆ្នាំចុងក្រោយនេះទេព្រោះមនុស្សក្រីក្រជាង ១ ៣០០ នាក់ បាន ចូលរួមជាមួយសម្តេចប៉ាប។

នេះគឺជាកម្មវិធីផ្តួចផ្តើមផ្នែក សប្បុរសធម៌ហើយក៏ជាសារមួយផ្ញើរទៅកាន់ពិភពលោក អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកំពស់សង្គមជីវភាពមនុស្សជាតិ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនៅក្នុង ប្រទេសកំពុងតែមានសង្រ្គាម និង​អំពិហិង្សានយោបាយនានា៕

Daily Program

Livesteam thumbnail